កំពូល​តារា​កូរ៉េ​ប្រមូល​ផ្ដុំ​លើ​កម្រាល​ព្រំ Gaon Chart Awards 2016

  • 2016-02-18 14:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​កម្រាល​ព្រំ​ក្រហម​កម្មវិធី​ប្រគល់​រង្វាន់ Gaon Chart K-pop Awards ២០១៦ ប្រមូល​ផ្ដុំ​ដោយ​តារា​ចម្រៀង​ក៏​ដូច​ជា​ក្រុម​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ដូច​ជា EXO, iKON, G-Friend, AOA, Red Velvet និង​តារា​សម្ដែង​​ដទៃ​ទៀត។   ល្ងាច​ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ កម្មវិធី​ប្រគល់​ពាន​រង្វាន់​ចម្រៀង Gaon Chart K-pop Awards លើក​ទី​៥ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ Olympic Park តំបន់ Banggi-dong ទីក្រុង​សេអ៊ូល។ កម្មវិធី​ប្រគល់​រង្វាន់​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ផ្ដល់​កិត្តិយស​ដល់​តារា​ចម្រៀង​ទាំង​ឡាយ​ដែល​បាន​ខិត​ខំ​ធ្វើ​ការ​ក្នុង​ឆ្នាំ​កន្លង​ទៅ។   សម្រាប់​កម្មវិធី​ឆ្នាំ​នេះ មាន​តារា​ចម្រៀង​និង​សម្ដែង​ជា​ច្រើន​បាន​បង្ហាញ​វត្តមាន​នៅ​លើ​កម្រាល​ព្រំ​ក្រហម​មុន​ពេល​កម្មវិធី​ប្រគល់​ពាន​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ។ ជា​ពិសេស​សមាជិក Yura របស់​ក្រុម​ចម្រៀង Girls' Day និង Leeteuk របស់ Super Junior គឺ​ជា​ពិធី​ករ​របស់​កម្មវិធី​ឆ្នាំ​នេះ   តោះ​ទៅ​មើល​រូប​ភាព​នៅ​កម្រាល​ព្រំ​ក្រហម​របស់​តារា​កូរ៉េ​ទាំង​អស់​គ្នា៕

 

 
 

AOA

 

BTS

 

EXO

 

G-Friend

 

iKON

 

Red Velvet

 

Super Junior

 

SEVENTEEN

 

Zico

 

តារា​សម្ដែង Lee Tae Im

 

តារា​សម្ដែង Kyung Soo Jin

 

ចុចអាន៖សមាជិក Girls’ Generation និង Park Shinhye ទទួល​រង្វាន់​ពិសេស​ថ្ងៃ​បញ្ចប់​ការ​សិក្សា

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14