មូល​ហេតុ​អ៊ីចឹង​តើ​បាន​ឡាន​ប្រណាំង​តែង​មាន​កាង​នៅ​ក្រោយ

  • 2016-02-19 16:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​​តែងតែ​ឆ្ងល់​ថា តើ​ហេតុ​អី​រាល់​ឡាន​ប្រណាំង​តែង​មាន​កាង​នៅ​ផ្នែក​ខាង​លើ​នៃ​គូទ​រថយន្ត? ការ​ពិត​កាង​ឬ​​ភាសា​បរទេស​ហៅ​ថា Spoiler គឺ​តែង​តែ​ឃើញ​នៅ​ផ្នែក​ខាង​លើ​គូទ​​ឡាន​ប្រណាំង​ឬ​ពពួក​រថយន្ត​ស្ព័រ​គឺ​ដើម្បី​ជួយ​ទប់​លំនឹង​ឡាន​ពេល​ត្រូវ​បើក​លឿន។

 

 

លោក យី ដែល​ជំនាញ​ផ្នែក​រថយន្ត​ស្ព័រ​និង​ជា​អ្នក​គ្រប់គ្រង​ទីផ្សារ​នៅ​ក្រុមហ៊ុន Porsche ភ្នំពេញ បំភ្លឺ​ដូច្នេះ​ថា រាល់​ឡាន​ប្រណាំង​និង​រថយន្ត​ស្ព័រ​តែងតែ​ត្រូវ​ការ​កាង (Spoiler) នៅ​គូទ​ក្រោយ គឺ​ដើម្បី​ជួយ​ទប់​ខ្យល់​ដែល​​បុក​ខ្លាំង​ចំ​ផ្នែក​ខាង​មុខ​រថយន្ត (តាម​ដំបូល​ឡាន) មក​ក្រោយ។

 

រាល់​អ្នក​ប្រណាំង​ឡាន​បើ​ចង់​ឱ្យ​រថយន្ត​មាន​លំនឹង​ល្អ​ពេល​បើក​លឿន គឺ​ត្រូវ​បន្ថែម​ទម្ងន់​រថយន្ត តែ​វិធី​នេះ​នឹង​កាត់​បន្ថយ​សន្ទុះ​​ល្បឿន​​​របស់​​ឡាន​ប្រណាំង​ហើយ​ថែម​ទាំង​ស៊ី​សាំង​ខ្លាំង​ជាង​មុន។ ដូច្នេះ​វិធីសាស្ត្រ​ដែល​ល្អ​បំផុត​ដើម្បី​ជួយ​ឱ្យ​ឡាន​មាន​លំនឹង​គឺ​មាន​តែ​បំពាក់ Spoiler នៅ​គូទ​រថយន្ត​នេះ​ឯង។

 

លោក​ថា ឡាន​ប្រណាំង​តែង​មាន​រាង​តូច​និង​ស្រាល តែ​គ្មាន Spoiler នៅ​គូទ​រថយន្ត​ខាង​ក្រោយ​ទេ ឡាន​នឹង​បើក​ហើរៗ​ហើយ​អាច​ក្រឡាប់​ពេល​ត្រូវ​ជិះ​នៅ​ផ្លូវ​កោង​ក្នុង​ល្បឿន​លឿន៕

 

 

អាន៖ វិធីសាស្ត្រ​ធ្វើ​ឲ្យ​ឡាន​លេខ​អូតូ​ ​ស្ទុះ​ដូច​ឡាន​លេខ​ដៃ

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទពេញនិយម
អត្ថបទថ្មី