អនុវត្ត​វិធី​ងាយៗ​ដើម្បី​ឲ្យ​ឡាន​មាន​ហុងស៊ុយ​តាម​ក្បួន​ចិន​

  • 2016-02-19 13:30:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ហុងស៊ុយ​គឺ​ជា​ក្បួន​តម្រា​ចិន​ដែល​គេ​គិត​ថា​វា​ជួយ​នាំ​យក​នូវ​រាសី​ ​និង​ភាព​ជោគ​ជ័យ​ឲ្យ​ខ្លួន​ក៏​ដូច​ជា​វត្ថុ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ ក្នុង​នោះ​មាន​រួម​ទាំង​រថយន្ត​ផង​ដែរ។ ត​ទៅ​នេះ​នឹង​បង្ហាញ​ពី​វិធី​ដែល​ត្រូវ​អនុវត្ត​ដើម្បី​ឲ្យ​រថយន្ត​មាន​ហុងស៊ុយ​ ដោយ​ដក​ស្រង់​ពី​វិបសាយ​ Wiki How។

 

១. ចាក់​ចម្រៀង​បទ​ណា​មួយ​​នៅ​ពេល​ចូល​ទៅ​ក្នុង​រថយន្ត​ភ្លាម ដោយ​តាម​ជំនឿ​គេ​ជឿ​ថា​វា​អាច​ជួយ​បណ្ដេញ​ថាមពល​ចង្រៃ​ដែល​មាន​ក្នុង​​លំហអាកាស។

 

 

២. សម្អាត​ឥវ៉ាន់​ដែល​រាយប៉ាយ​ និង​យក​សំរាម​ទាំង​ឡាយ​ចេញ​ពី​ក្នុង​រថយន្ត​ដើម្បី​អាច​ឲ្យ​​ថាមពល​សំណាង​​ហូរ​ចុះ​ឡើង​ក្នុង​រថយន្ត។ អ្នក​​ជំនាញ​ខាង​ហុងស៊ុយ​បង្រៀន​ថា​ភាព​រប៉ាត់រប៉ាយ​បង្កើត​ជា​​ភាព​ច្របូក​ច្របល់ ​និង​សង្កត់​ថាមពល​ ដែល​អាច​បណ្ដាល​ឲ្យ​អ្នក​បើកបរ​ចុះ​ខ្សោយ​កម្លាំង។

 

 

៣. ត្រូវ​មាន​ទឹក​មួយ​ដប​ក្នុង​រថយន្ត​ និង​ពិសា​ឲ្យ​បាន​ញឹក​ញាប់។ ទឹក​តំណាង​ឲ្យ​​ភាព​ស្រស់​ថ្លា​ និង​ការ​ចេះ​គិត​ដិត​ដល់​ ហេតុ​នេះ​ជួយ​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន។ ទឹក​ក៏​អាច​ជួយ​បណ្ដេញ​ថាមពល​ចង្រៃ​ក្នុង​រថយន្ត ដែល​បណ្ដាល​មក​ពី​ឧបករណ៍​អេឡិចត្រូនិក​ដូច​ជា​ទូរសព្ទ​ដៃ។

 

 

៤. ត្រូវ​សម្អាត​​កញ្ចក់​រថយន្ត​ឲ្យ​បាន​​ស្អាត​ជានិច្ច។ បើ​តាម​អ្នក​ជំនាញ​ហុងស៊ុយ​ឲ្យ​ដឹង​ថា​ កញ្ចក់​គឺ​​​ចាត់​ដូច​ជា​ភ្នែក​​រថយន្ត ហើយ​រក្សា​ភាព​ស្អាត​របស់​វា​អាច​ឲ្យ​ថាមពល​សំណាង​ហូរ​ចូល​បាន។

 

 

៥. រោយ​អំបិល​នៅ​លើ​កម្រាល​ព្រំ​ឡាន​ដើម្បី​ស្រូប​យក​ថាមពល​ចង្រៃ​ដែល​អ្នក​ដំណើរ​នាំ​យក​ចូល។ បន្ទាប់​មក​​បូម​អំបិល​នោះ​ចេញ​ពី​រថយន្ត​ ដោយ​ការ​ធ្វើ​ដូច​នេះ​ប្រៀប​ដូច​ជា​ការ​​បណ្ដេញ​ថាមពល​ចង្រៃ​ចេញ​ដូច្នោះ​ដែរ។

 

 

៦. បិទ​សញ្ញា​នៃ​ការ​ការ​ពារ​លើ​ទ្វារ​រថយន្ត​អ្នក។ នាគ​និង​រមាស​​ជា​សញ្ញា​ពីរ​ដែល​ល្បី​ខាង​ការ​ការពារ។ នាគ​ក៏​ជា​សត្វ​នាំ​សំណាង​ខ្លាំង​ផង​ដែរ។ ចំណែក​រមាស​តំណាង​ឲ្យ​ការពារ​ពី​​​គ្រោះថ្នាក់​​និង​ចោរ។ ប្រើ​ប្រាស់​សត្វ​ទាំង​ពីរ​ជា​បន្តោង​សោ​ឡាន​​ ឬ​ព្យួរ​លើ​កញ្ចក់​ចំហៀង​រថយន្ត​ដើម្បី​ជា​ការ​ដាស់​តឿន​ថា​មាន​ថាមពល​កំពុង​ការពារ​អ្នក​ និង​ឡាន​អ្នក។

 

 

៧. ការ​រក្សា​ទុក​​កូន​ប្រអប់​នៃ​ដុំ​ថ្ម​ ឬ​ដី នៅ​ក្នុង​ប្រអប់​​រថយន្ត​​ខាង​មុខ​​ជា​ការ​​បន្ថែម​ហុងស៊ុយ​​ដល់​ឡាន។

 

 

៨. ​ពណ៌​រថយន្ត​ក៏​​​​​អាច​បន្ថែម​ហុងស៊ុយ​ដល់​រថយន្ត​ដែរ។ ត្រង់​ចំណុច​នេះ​អ្នក​គួរ​ស្វែង​យល់​ពី​អត្ថន័យ​ពណ៌​នីមួយៗ៕

 

 

ចុច​អាន៖ ៤ កន្លែង​លើ​ដង​ខ្លួន​ ដែល​ជា​​ប្រជ្រុយ​មាន​មន្ត​ស្នេហ៍!

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ WikiHow​​​​​​​​​​​

អត្ថបទពេញនិយម