Jennifer Lopez ទិញ​ផ្ទះ​ថ្មី​តម្លៃ ២២​លាន​ដុល្លារ មើល៍​ៗ​អស្ចារ្យ​ម៉េច​ទៅ?​

  • 2014-10-23 22:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ និង​សម្ដែង​អាមេរិក Jennifer Lopez បាន​ចំណាយ​ប្រាក់ ២២​លាន​ដុល្លារ ទិញ​ផ្ទះ​​ដ៏​ប្រណិត​មួយ​លើ​ដំបូល​អគារ Whitman ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​ប្រភព​ជា​ច្រើន​បាន​ប្រាប់​សារព័ត៌មាន Daily News នៅ​ពេល​ថ្មី​ៗនេះ។

 

ផ្ទះ​ថ្មី​ដែល​មាន​ទំហំ ៦០៧​ម៉ែត្រ​ការ៉េ នេះ​រួម​មាន​បន្ទប់​គេង​ចំនួន ៤ បន្ទប់​ទឹក ៦ និង​មាន​ទី​ធ្លា​ខាង​ក្រៅ​ដល់​ទៅ ២៧៨​ម៉ែត្រ​ការ៉េ ដែល​មាន​​កន្លែង​អង្គុយ​លេង ៤​កន្លែង​ផ្សេង​គ្នា។ ចំណុច​ពិសេស​ផ្សេង​ៗ​ទៀត​មាន​ដូច​ជា ផ្ទះ​បាយ​ដែល​មាន​សម្ភារៈ​ទំនើប​ៗ​ចុង​ក្រោយ កន្លែង​ហាត់​ប្រាណ ​ផ្ទៃ​បាត​ភាគ​ច្រើន​គឺ​ឈើ រួម​ទាំង​ប្រព័ន្ធ Smart Home ដែល​អាច​ឲ្យ​ម្ចាស់​ផ្ទះ​គ្រប់​គ្រង​បណ្ដាញ​ភ្លើង តន្ត្រី​ និង​ម៉ាស៊ីន​ផ្សេង​ៗ​ទៀត តាម​រយៈ​ iPhone និង iPad បាន។

 

នៅ​ក្បែរ​ៗ​នោះ​គឺ​ជា​ផ្ទះ​របស់​ជន​ល្បីៗ​មួយ​ចំនួន​ទៀត​ដូច​ជា Chelsea Clinton (កូន​ស្រី​អតីត​ប្រធានាធិបតី​អាមេរិក Bill Clinton) និង​កីឡាករ​ប្រណាំង​ឡាន Jeff Cordon។

 

ថ្មី​ៗ​នេះ​ដែរ តារា​វ័យ ៤៥​ឆ្នាំ​រូប​នេះ កំពុង​ស្ថិត​ក្នុង​ការ​ចរចា​​កុងត្រា​ថ្មី​មួយ សម្រាប់​ការ​សម្ដែង​នៅ​ទីក្រុង Las Vegas ចំនួន ២៤​សប្ដាហ៍​ ដែល​មួយ​សប្ដាហ៍ ម្ចាស់​បទ "I Luh Ya Papi” រូប​នេះ​ត្រូវ​សម្ដែង ៣​លើក ហើយ​​ក្នុង​ការ​សម្ដែង​មួយ​លើក​ៗ​នាង​អាច​ទទួល​បាន​ប្រាក់​ដល់​ទៅ ៣៥​ម៉ឺន​ដុល្លារ​អាមេរិក។​​

 

មើល​ផ្ទះ​ថ្មី​របស់ Jennifer Lopez ​មើល៍ មាន​អ្វី​អស្ចារ្យ​ខ្លះ?

អានអត្ថបទ៖ ចូល​មើល​ផ្ទះ​ថ្មី​តម្លៃ ២៤​លាន​ដុល្លារ របស់ Lady Gaga តើ​អស្ចារ្យ​ប៉ុណ្ណា​ដែរ?

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ nydailynews