ចូល​មើល​ផ្ទះ​ថ្មី​តម្លៃ ២៤​លាន​ដុល្លារ របស់ Lady Gaga តើ​អស្ចារ្យ​ប៉ុណ្ណា​ដែរ?

  • 2014-10-20 18:13:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប៉ុប​អាមេរិក Lady Gaga ទើប​តែ​ទិញ​ភូមិគ្រឹះ​ថ្មី​មួយ​នៅ​ជាប់​ឆ្នេរ​សមុទ្រ Malibu ទីក្រុង Los Angeles រដ្ឋ California ដែល​​មាន​តម្លៃ​ដល់​ទៅ​២៤​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន TMZ នា​ពេល​ថ្មី​ៗ​នេះ។

 

តារា​ចម្រៀង​វ័យ ២៨​ឆ្នាំ​រូប​នេះ បាន​ក្លាយ​ជា​ម្ចាស់​ថ្មី​របស់​ភូមិគ្រឹះ​ដែល​មាន​ទីធ្លា​សរុប ២,៤​ហិតា និង​មាន​បន្ទប់​គេង​ និង​បន្ទប់​ទឹក​ជា​ច្រើន រួម​ទាំង អាង​ហែល​ទឹក កន្លែង​ហាត់​ប្រាណ និង​កន្លែង​លេង​ Bowling ទៀត​ផង។

 

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា Gaga នឹង​ចូល​រស់​នៅ​ផ្ទះ​នេះ​ជាមួយ​មិត្ត​ប្រុស​របស់​នាង​គឺ​តារា​សម្ដែង​វ័យ ៣៣​ឆ្នាំ​ Taylor Kinney ក្រោយ​ពី​មាន​​ពាក្យ​ចចាមអារ៉ាម​ថា​អ្នក​ទាំង​ពីរ​បាន​រៀបការ​ស្ងាត់​ៗ​ជាមួយ​គ្នា​កាល​ពី​ខែ​មុន។

 

ភូមិគ្រឹះ​នេះ​​ត្រូវ​បាន​សាងសង់​ឡើង​កាល​ពី​ឆ្នាំ​២០០៦ ដែល​​កាល​ពី​មុន​គឺ​ជា​កម្មសិទ្ធិ​របស់​លោក Dan Romanelli ​ជា​ស្ថាបនិក​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​របស់​ស្ទូឌីយោ Warner Bros ​ទូទាំង​ពិភពលោក។

 

 

ទស្សនា​ទិដ្ឋភាព​ទូទៅ​ពី​ផ្ទះ​ថ្មី​របស់ Lady Gaga ខាង​ក្រោម​នេះ៖

អានអត្ថបទ៖ ១០​សន្លឹក​ពេល​តារា​ល្បី​លេច​នេះ​លេច​នោះ​នៅ​កណ្ដាល​វាល

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ smh , gagadaily