ក្រុមតារាហូលីវូដមកដល់វៀតណាមដើម្បីថតរឿង"King Kong” វគ្គ២
- 2016-02-19 17:21:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមតារាហូលីវូដមកដល់វៀតណាមដើម្បីថតរឿង"King Kong” វគ្គ២
ចន្លោះមិនឃើញ
នៅវេលាម៉ោង ៧យប់ថ្ងៃទី ១៨ខែកុម្ភៈ កំពូលតារាហូលីវូដដូចជា Samuel L. Jackson, Brie Larson, John Goodman និងអ្នកដឹកនាំរឿង John Vogt-Roberts ព្រមទាំងក្រុមការងារជាង ១០០នាក់ទៀតបានមានវត្តមាននៅប្រទេសវៀតណាមដើម្បីថតរឿង "Kong: Skull Island”។
ក្រុមការងាររបស់ភាពយន្ត "Kong: Skull Island” បានចុះជើងយន្តហោះកាលពីវេលាម៉ោង ៧ យប់ថ្ងៃទី ១៨ ខែកុម្ភៈមុននេះនៅប្រលានយន្តហោះ Noi Bai ទីក្រុងហាណូយ។ ក្នុងចំណោមបុគ្គលិកជាង ១០០ នាក់ដែលបានមកដល់វៀតណាមលើកនេះ Samuel L. Jackson គឺជាតារាល្បីឈ្មោះជាងគេដោយលោកធ្លាប់ដើរតួវីរបុរស Nick Fury ក្នុងភាពយន្ត "Marvel” ព្រមទាំងភាពយន្តហូលីវូដល្បីៗដទៃទៀត។
តារាសម្ដែងស្រីម្នាក់ទៀតដែលត្រូវបានគេថតបាននៅប្រលានយន្តហោះនោះគឺ Brie Larson។ ស្រីស្អាតរូបនេះនឹងដើរតួឯកនៅក្នុងភាពយន្ត "Kong: Skull Island” ដែលនិយាយពីពីពូជសត្វស្វានៅលើកោះលលាដ៍មនុស្សនេះ។
បុគ្គលិកទាំងអស់របស់ "Kong: Skull Island” ដែលមកដល់ប្រទេសវៀតណាមលើកនេះមានចំនួនប្រមាណ ១២០ នាក់ និងបាននាំយកឧបករណ៍មកជាច្រើនសន្ធឹកសន្ធាប់។ "Kong: Skull Island” គឺជាវគ្គ២របស់ភាពយន្តល្បីឈ្មោះ "King Kong” ដែលបានចេញផ្សាយកាលពីឆ្នាំ ២០០៥។ ក្រុមការងាររបស់ភាពយន្តនេះទើបតែបញ្ចប់ការថតរបស់ខ្លួននៅអូស្ត្រាលីមុនពេលមកដល់វៀតណាម។ បើតាមគម្រោង រឿងនេះនឹងចាប់ផ្ដើមថតនៅវៀតណាមនៅថ្ងៃទី ២១ ខាងមុខនៅខេត្តចំនួន ៣ គឺ Ninh Bình, Quảng Bình និងHạ Long ៕
ចុចអាន៖ទិន ហ្វីជូនអាំងប៉ាវដល់អ្នកគាំទ្រក្នុងឱកាសរឿងថ្មីបំបែកកំណត់ត្រា
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing