គូស្នេហ៍​ប្រហែល ៣ ពាន់​គូ រៀបការ​រួម​គ្នា​នៅ​កូរ៉េ​ខាងត្បូង

  • 2016-02-20 21:46:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​គូស្នេហ៍​ប្រហែល​ជា ៣០០០ គូ​បាន​មក​រៀបការ​ជុំ​គ្នា នៅ​ទីស្នាក់ការ​កណ្ដាលនៃ​វិហារ​បង្រួបបង្រួម​សាសនា ដែល​ពួកគេ​ភាគច្រើន​ទើប​តែ​ជួប​គ្នាបាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ និង​ត្រូវ​បាន​ផ្គូផ្គង​ដោយ​អាជ្ញាធរ​វិហារ​​សាសនា មុន​ចាប់​ផ្ដើម​ពិធី​ជ័យ​នៅ​​ទីក្រុង Gapyeong ​ប្រទេស​កូរ៉េ​ខាងត្បូង​ថ្ងៃ​នេះ។

 

 

ពិធី​រៀប​អាពាហ៍ពិពាហ៍​ដ៏​ធំ​​នៃ​វិហារ​ បង្រួបបង្រួម​សាសនា បង្អើត​ឡើង​ដោយ​មេដឹកនាំ​សាសនា Sung Myung Moon ហើយ​ពិធី​នេះ​ទៀតសោត កើត​មានជារៀង​​រាល់​ឆ្នាំ បើគិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៦០។ យ៉ាងណា​មនុស្ស​ជា​ច្រើន បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ ហើយ​លោក Moon ត្រូវ​ពួកគេ​​ចោទប្រកាន់​ថា ជា​អ្នក​បញ្ចុះបញ្ចូល​។

 

មេ​ដឹកនាំ​សាសនា Moon បាន​ស្លាប់​នៅ​ខែ កញ្ញា ឆ្នាំ ២០១៣ ក្នុង​អាយុ ៩២ ឆ្នាំ ហើយ​បន្ត​ដោយ​អ្នក​ជំនាន់​ក្រោយ ​ដែល​គេ​សំដៅជា "Moonies"។ មិន​ខុស​ពី​លោក Moon អ្នក​ស្នង​ដំណែងក្រោយ​​នេះ ក៏​ត្រូវ​ក្រុម​អ្នក​រិះគន់​ស្ដី​បន្ទោស​ថា ​ជា​ជន​បោកប្រាស់៕

 

 

កសិករ​ចិន​​ចំណាយ​ពេល១០​ឆ្នាំ ​សង់​ផ្ទះ​កម្ពស់​​៧​ជាន់​ ​គួរ​ឲ្យ​​ភ្ញាក់​ផ្អើល

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ BBC

អត្ថបទពេញនិយម