អស់​ទាស់ Henry ក្រុម Super Junior-M ឡើង​ពី​៥៨ដល់៧០គីឡូ ក្លាយ​ជា​បុរស​សង្ហា​សាច់ដុំ​កង់ៗ

  • 2016-02-23 17:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ Henryសមាជិក​ក្នុង​ក្រុម Super Junior-M បាន​បង្ហាញ​រូប​រាង​យ៉ាង​សង្ហា​​បែប​បុរស​ពិត​សាច់ដុំ​កង់​ៗ​លើ​បង្ហោះ​រូប​លើ​បណ្ដាញ Instagram របស់​ខ្លួន។

 

 

ការ​បញ្ចេញ​រូប​នេះ​គឺ​ស្របពេល តារា​ប្រុស​វ័យ​២៦​ឆ្នាំ​បាន​ថត​ក្រប​មុខ​ឲ្យ​ទស្សនាវដ្ដី Men’s Health Korea លេខ​ថ្មី​សម្រាប់​ខែ​មិនា។ Henry បាន​ចែករំលែក​រូប​ក្រប​មុខ​ឲ្យ​ទស្សនាវដ្ដី (Cover) លើ​ Instagram នឹង​សរសេរ​អម​ថា៖"ខ្ញុំ​មិនដែល​ស្រមៃ​ថា​ខ្ញុំ​អាច​ធ្វើ​វា​បាន​ទេ​ប៉ុន្តែ...ខ្ញុំ​បាន​ធ្វើ​វា​បាន​ហើយ ៥៨​​ឡើង​ដល់​៧០​គីឡូក្រាម"។

 

យ៉ាងណា​ក្ដី​ មនុស្ស​ជា​ច្រើន​គិត​ថា​រូប​នោះ​គឺ​កែ​សម្រួល​ដោយ​កម្មវិធី Photoshop។ ប៉ុន្តែ​ដើម្បី​បញ្ជាក់​ការពិត​ Henry បាន​បង្ហោះ​រូប​សាច់ដុំ​​មួយ​ទៀត​​ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​និង​សរសេរ​ថា​៖​"​នេះ មិន​មែន​រូប​ក្លែងក្លាយ​ទេ!!ខិខិខិ"៕

 

 

កាលនៅ​ស្គម

ចុចអាន៖ កំពូល​តារា​កូរ៉េ​ប្រមូល​ផ្ដុំ​លើ​កម្រាល​ព្រំ Gaon Chart Awards 2016

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ soompi

អត្ថបទថ្មី