កូន​ស្រី​មើល​លែង​ស្គាល់​ម្ដាយ​ក្រោយ​វះកាត់​កែ​សម្ផស្ស

  • 2016-02-23 20:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ស្រី​ដែល​មាន​អាយុ ១​ខួប ៣​ខែ មើល​អ្នក​មាន​គុណ​​ខ្លួន​លែង​ស្គាល់​បន្ទាប់​ពី​អ្នក​ម្ដាយ​រូប​នេះ​ចូល​រួម​ក្នុង​កម្មវិធី​កែ​សម្ផស្ស​ដ៏​ល្បី​ឈ្មោះ​របស់​កូរ៉េ​ខាង​ត្បូង "Let Me In”។

 

 

អ្នក​ម្ដាយ​កូន​ពីរ​ Jin Young មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​​បាន​សម្រក​ទម្ងន់​អស់ ៤៥​គីឡូ​បន្ទាប់​ពី​ចូល​រួម​ក្នុង​កម្មវិធី "Let Me In”។ នារី​មាន​កម្ពស់ ១,៧៨ម ​រូប​នេះ​បាន​ឡើង​គីឡូ​គួរ​ឲ្យ​កត់​សម្គាល់​បន្ទាប់​ពី​នាង​ឈប់​ធ្វើ​ការងារ​ផ្ទះ​ និង​ចាប់​ផ្ដើម​មាន​ចំណង់​ចង់​ញ៉ាំ​ច្រើន​ជាង​មុន​បន្ទាប់​ពី​សម្រាល​កូន​រួច។ Jin Young ថែម​ទាំង​បាន​បញ្ចុក​មី​កញ្ចប់​ទៅ​ឲ្យ​កូន​ស្រី​អាយុ ១៥ ខែ​របស់​ខ្លួន​ញ៉ាំ​ទៀត​ផង។ "ខ្ញុំ​បញ្ចុក​កូន​ឲ្យ​ញ៉ាំ​មី​កញ្ចប់​ដើម្បី​​ខ្ញុំ​អាច​ញ៉ាំ​វា​ដែរ"។

 

 
 

វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ ID hospital Korea plastic Surgery ដែល​ជា​អ្នក​រ៉ាប់រង​ធ្វើ​ការ​វះកាត់​ឲ្យ​អ្នក​ម្ដាយ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ចំណង់​អាហារ​ហួសហេតុ​របស់​នាង​គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​នាង​ឡើង​គីឡូ​ច្រើន​ដល់​ថ្នាក់​នេះ តែ​អ្នក​ម្ដាយ​កូន​ពីរ​នេះ​មិន​បាន​ព្យាយាម​ដើម្បី​សម្រក​គីឡូ​នោះ​ទេ។ ចូលរួម​ក្នុង​កម្មវិធី​នេះ Jin Young ត្រូវ​បាន​អ្នក​ត្រួត​ពិនិត្យ​តម្រូវ​ឲ្យ​តម​អាហារ​យ៉ាង​តឹង​តែង។ បន្ទាប់​ពី​ស្រក​គីឡូ​បាន​សម្រេច ពេទ្យ​ក៏​បាន​ជា​សាច់​ដែល​យារ​ធ្លាក់​សល់​​ពី​ការ​សម្រក​ទម្ងន់​ចោល​ផង​ដែរ។

 

 
 

ទន្ទឹម​នឹង​ការ​សម្រក​គីឡូ Jin Young ក៏​ត្រូវ​បាន​គេ​កែ​មុខ ឲ្យ​មើល​ទៅ​មាន​ទម្រង់ V Line និង​បណ្ដឹង​ស្បែក​កុំ​ឲ្យ​ជ្រីវជ្រួញ​ផង​ដែរ។ បន្ទាប់​ពី​​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ​អស់​រយៈពេល ៩២ ថ្ងៃ Jin Young ពិត​ជា​រំភើប​ខ្លាំង​ណាស់​នៅ​ពេល​អាច​ជួបជុំ​នឹង​ស្វាមី​ក៏​ដូច​ជា​កូន​ៗ​របស់​ខ្លួន​វិញ។ យ៉ាងណាមិញ អ្នក​ម្ដាយ​រូប​នេះ​បែរ​ជា​ត្រូវ​ជួប​ទុក្ខ​ថ្មី​មួយ​ទៀត​នៅ​ពេល​កូន​ស្រី​​អាយុ ១៥ ខែ​របស់​នាង​មើល​មិន​ស្គាល់​នាង ហើយ​តោង​ឪពុក​ឡើង​ជាប់​មិន​ហ៊ាន​មក​ក្បែរ​ម្ដាយ។ នៅ​ពេល​ឃើញ​ទិដ្ឋភាព​ដូច​នេះ Jin Young ធ្វើ​អ្វី​មិន​ចេញ​បាន​ត្រឹម​​ឈរ​ស្រក់​ទឹក​ភ្នែក។

 

 
 

សំណាង​ល្អ មាន​តែ​កូន​ស្រី​ពៅ​ម្នាក់​ប៉ុណ្ណោះ​ដែល​មើល​មិន​ស្គាល់​ម្ដាយ ដោយ​កូន​ស្រី​ច្បង​នៅ​តែ​ចំណាំ​បាន​ម្ដាយ​របស់​ខ្លួន​ហើយ​ក៏​បាន​សរសើរ​អ្នក​មាន​គុណ​ថា​ស្អាត​ជាង​មុន។ Jin Young ដែល​ទទួល​បាន​ការ​វះកាត់​​កែ​សម្ផស្ស​បាន​សម្រេច​នេះ បាន​សន្យា​ថា ចាប់​ពី​ពេល​នេះ​ទៅ​នាង​នឹង​បញ្ចុក​តែ​អាហារ​ណា​ដែល​មាន​ជីវជាតិ​​ប៉ុណ្ណោះ​សម្រាប់​កូន​ៗ៕

 

 

ចុចអាន៖អស់​ទាស់ Henry ក្រុម Super Junior-M ឡើង​ពី​៥៨ដល់៧០គីឡូ ក្លាយ​ជា​បុរស​សង្ហា​សាច់ដុំ​កង់ៗ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖lollipop

អត្ថបទពេញនិយម