រៀនសំគាល់​ឡាន​ដែល​កែ​ចម្ងាយ​កុងទ័រ​​ ​ដើម្បី​កុំ​ឲ្យ​ចាញ់​បោក​អ្នក​លក់​

  • 2016-02-26 13:15:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ​មាន​ឈ្មួញ​ខិល​ខូច​មួយ​ចំនួន​តូច​បាន​ប្រើ​ប្រាស់​វិធី​សាស្ត្រ​កែ​ចម្ងាយ​កុងទ័រ​​​រថយន្ត​ដែល​ប្រើ​រួច​ពី​ទាប​មក​ខ្ពស់​ ដើម្បី​ឲ្យ​មើល​ទៅ​​ដូច​ជា​រថយន្ត​ថ្មី​និង​លក់​បាន​តម្លៃ​ថ្លៃ។ យ៉ាង​ណា​ក្ដី​​ការ​ក្លែង​បន្លំ​នេះ​មាន​វិធី​សម្គាល់​ដើម្បី​អាច​មើល​ដឹង។

 

-រថយន្ត​មួយ​ជា​មធ្យម​បើកបរ​ចម្ងាយ​ ១២០០០​ម៉ាយ​ក្នុង​មួយ​ឆ្នាំ។ ឧទាហរណ៍​រថយន្ត​ដែល​អ្នក​ប្រុង​ទិញ​មាន​អាយុ​កាល​ ៥​ ឆ្នាំ​ប៉ុន្តែ​​កុងទ័រ​បង្ហាញ​រយៈ​ចម្ងាយ​ដែល​​ទាប​ជាង​​៦​ម៉ឺន​ម៉ាយ​​ ​នេះ​ជា​សញ្ញា​បង្ហាញ​​ថា​កុងទ័រ​ត្រូវ​បាន​កែ។

 

 

-សួរ​រក​ប័ណ្ណ​​​ប្ដូរ​ប្រេង​ម៉ាស៊ីន៖ ជា​ធម្មតា​ប័ណ្ណ​ប្ដូរ​ប្រេង​ម៉ាស៊ីន​តែង​មាន​សរសេរ​ថា​ប្រេង​ម៉ាស៊ីន​បាន​ប្ដូរ​នៅ​ពេល​កុងទ័រ​មាន​រយៈ​ចម្ងាយ​ប៉ុន្មាន។ ក្រោយ​ពី​បាន​ប័ណ្ណ​ហើយ​ ប្រៀប​ចម្ងាយ​លើ​ប័ណ្ណ​ជា​មួយ​ចម្ងាយ​លើ​កុងទ័រ​ឡាន។

 

 

-ពិនិត្យ​មើល​ថា​ម្ដុំ​​ទីតាំង​តាប្លូ​រថយន្ត​មាន​បាត់​ខ្ចៅ​អ្វី​មួយ​ដែរ​ឬ​ក៏​អត់។

 

 

-ពិនិត្យ​មើល​សភាព​ឈ្នាន់​ហ្វ្រំាង​ និង​កម្រាល​ព្រំ​ ប្រសិន​បើ​វា​មាន​សភាព​ចាស់​ខ្លាំង​​ប៉ុន្តែ​​កុងទ័រ​បង្ហាញ​ចម្ងាយ​ទាប​ នោះ​​អាច​ជា​សញ្ញា​​​កុងទ័រ​ចម្ងាយ​ត្រូវ​បាន​បង្វិល​​ថយ​ក្រោយ។

 

 

-ជា​ធម្មតា​សម្បក​កង់​រថយន្ត​ Original ​មាន​សុពលភាព​ប្រើ​ប្រាស់​បាន​ចម្ងាយ​៦ម៉ឺន​ម៉ាយ​ ដូច​នេះ​ប្រៀប​ធៀប​សភាព​សម្បក​កង់​ និង​ចម្ងាយ​កុងទ័រ​ថា​តើ​ស៊ីមេទ្រី​គ្នា​ឬ​ទេ៕

 

​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុច​អាន៖ មិន​ចង់​ឲ្យ​​ចុក​ខ្នង​​ពេល​បើក​ឡាន​យូរ​​សាកល្បង​វិធី​​ទាំង​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ ABCNews, CarFax​, WikiHow

អត្ថបទពេញនិយម
អត្ថបទថ្មី