តោះ! សាកល្បង Jailbreak iOS 8.0 និង 8.1 ជាមួយ Sabay
- 2014-10-24 00:13:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! សាកល្បង Jailbreak iOS 8.0 និង 8.1 ជាមួយ Sabay
ចន្លោះមិនឃើញ
ដូចជាឆាប់រហ័សពេក Apple ទើបតែដាក់ឲ្យប្រព័ន្ធប្រតិបត្តិការ iOS ធ្វើការឡើង Versions ទៅ iOS 8.1 ឥឡូវក្រុម Pangu បានបញ្ចេញវិធី Jailbreak នៅលើ iOS 8.0 និង 8.1 ដោយជោគជ័យ។
យ៉ាងណាក៏ដោយការ jailbreak នេះមិនទាន់មានដំណើរការស្រួលបួលនៅឡើយទេ ពោលគឺ Jailbreak រួច Cydia មិនទាន់បង្ហាញខ្លួន តែក៏មានវិធីដំឡើងបន្ទាប់ Jailbreak ផងដែរ។
តោះកុំឲ្យខាតពេលសូមអនុវត្តវិធីដូចខាងក្រោម៖
១.ត្រូវពិនិត្យមើល iCloud ជៀសវាងមានបញ្ហាត្រូវចូលទៅកាន់ Settings → iCloud → Find My iPhone បន្ទាប់មកបិទដំណើរការ Find My iPhone
២. ត្រូវតែបិទដំណើរការចាក់សោ iDevices ដោយចូលទៅកាន់ Settings → Passcode បន្ទាប់មកបិទដំណើរការ Passcode Lock
៣. ទាញយកកម្មវិធី Pangu សម្រាប់ Windows ដោយ ចុចត្រង់នេះ...
៤. ទាញយក iTune មកដំឡើងលើ Windows ដោយ ចុចត្រង់នេះ...
៤. ទាមទារឲ្យ iDevices ទាំងអស់ដំណើរការដោយ iOS Versions 8.X ឡើង
៥. ដោយជៀសវាងមានបញ្ហាគាំង iDevices ទាំងអស់ត្រូវតែ Restore ឬ update តាម iTune របស់កុំព្យូទ័រ
៦. ភ្ជាប់ iDevices របស់ប្រិយមិត្តទៅកាន់កុំព្យូទ័រ
៧. បើកកម្មវិធី Pangu រួច ដោះគ្រីស នៅក្នុងប្រអប់ ហើយចុចលើប្រអប់មួយទៀតដើម្បីដំណើរការ (មើលរូប)
៨. រង់ចាំដំណើរការ Jailbreak គឺអាចឈានចូលដល់ ៣ ទៅ ៥ នាទី
៩. ពេលដំណើរការចប់ប្រិយមិត្តនឹងឃើញកម្មវិធីចំនួនពីរគឺ Pangu និង 25pp។
ចំណាំ៖ បើមានបញ្ហាគាំងប្រិយមិត្តអាចសាកល្បងដំណើរម្តងទៀត ចំណែក កម្មវិធី 25pp ប្រិយមិត្តមួយចំនួនច្បាស់ជាស្គាល់គឺជាកម្មវិធីមួយដែលអាចឲ្យប្រិយមិត្ត App ឬ ហ្គេមហ្វ្រីៗបាន។
http://youtu.be/pqse8HtiA-8
អានអត្ថបទ៖ Cydia បណ្តុំកម្មវិធីដ៏សំបូរបែបមិនស្ថិតក្រោមចំណុះ App Store
អានអត្ថបទ៖ iCloud របស់ Apple រងការវាយប្រហារនៅចិន
ដោយ៖ ដារ៉ាឆានី
ប្រភព៖ iDownloadblog