Cydia បណ្តុំ​កម្មវិធី​​ដ៏​សំបូរ​បែប​​មិន​ស្ថិត​​ក្រោម​​ចំណុះ App Store

  • 2014-10-20 17:17:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ឃើញ​ចំណង​ជើង​ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​បាន​ស្គាល់​ច្បាស់​ ហើយ​ថា​កម្មវិធី Cydia នៅ​លើ iDevice របស់ Apple នោះ​ជា​អ្វី។ យ៉ាងណា​មិញ ដើម្បី​យល់​ដឹង​ពី Cydia ឱ្យ​រឹត​តែ​ស៊ី​ជម្រៅ ទំព័រ​នេះ Sabay សូម​ចែករំលែក​ចំណេះដឹង​ដល់​ប្រិយមិត្ត​ដែល​នៅ​ស្រពិចស្រពិល​ដូច​​តទៅ។

 

 

តាមធម្មតា មិន​ថា​អ្នក​ប្រើ iPhone iPod ឬ iPad ទេ គឺ​សុទ្ធតែ​ចង់​បាន Cydia។ តើ​ហេតុអ្វី​បាន​ជា​ត្រូវការ Cydia យ៉ាង​នេះ? មិន​ពិបាក​យល់​ទេ Cydia ជា​កម្មវិធី (application) ដែល​ដំណើរការ​លើប្រព័ន្ធ​ប្រតិបត្តិការ​ iOS អាច​ឱ្យ​អ្នក​ប្រើ​រក​មើល​កញ្ចប់ software ដោយ​ការ​បញ្ចូល​ប្រភព (add source)។ កម្មវិធី​មួយ​ចំនួន​មាន​តែ​នៅ​លើ Cydia ប៉ុណ្ណោះ ដោយ​ឡែក App Store ពុំ​មាន​នោះ​ទេ ជាក់​ស្ដែង​ដូច​ជា vShare ជា​ដើម។

 

អាច​និយាយ​បាន​ថា Cydia គឺជា​កម្មវិធី​ឯករាជ្យ​​មិនមែន​ជា​របស់ Apple (third-party) ដំណើរការ​នៅ​លើ iPhone iPad និង iPod touch ក៏​និយាយ​បាន​ថា ជា​កម្មវិធី​ចាំបាច់​មួយ​សម្រាប់​បើក​ផ្លូវ​ឲ្យ​អ្នក​ប្រើ iPhone, iPod Touch & iPad​ អាច​បញ្ចូល​កម្មវិធី​ដោយ​ឯករាជ្យ ឬ​កម្មវិធី​ដែល​បង្កើត​ដោយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ណា​ក៏បាន។ Cydia ផ្ទុក​នូវ​បណ្ដុំ​កម្មវិធី​ជា​ច្រើន ដែល App Store គ្មាន ហើយ​ក៏​ផ្ដល់​នូវ​កម្មវិធី​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ សម្រាប់​ដាក់​ឲ្យ​ទាញ​យក​ដោយ​សេរី និង​ខ្លះ​គិត​ថ្លៃ​ក្នុង​តម្លៃ​ទាប។ រាល់​កម្មវិធី​សម្រួល​ដល់​ដំណើរការ និង​កម្មវិធី​បន្ថែម​មុខងារ​ដ៏​សំបូរ​បែប​ជា​ច្រើន អាច​រក​បាន​នៅ​ក្នុង Cydia ខណៈ​ដែល App Store ពុំ​មាន។

 

Cydia ត្រូវ​បាន​អភិវឌ្ឍន៍​ដោយ​លោក Jay Freeman ឬ​ហៅ​ថា Saurik ដែល​លោក​បាន​ដាក់​ចេញ​ឱ្យ​ដំណើរការ​ដំបូង​នៅ​កុម្ភៈ ឆ្នាំ ២០០៨៕

 

បន្ត​អាន៖ ៥​យ៉ាង​លាក់​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ Mac Yosemite ​ថ្មី

បន្ត​អាន៖ និស្សិត​ខ្មែរ​រៀន​នៅ​ជប៉ុន​​​បង្កើត​ក្ដារចុច​ឆ្លាត​វៃ​ជួយ​​ឲ្យ​ការ​​វាយ​អក្សរ​ខ្មែរ​លឿន​ទ្វេដង

បន្ត​អាន​៖ N-Gage ​ទូរសព្ទ​​ល្បី​​​ជំនាន់​ឆ្នាំ ២០០៤ លេច​មុខ​ជា​ថ្មី​​នាំ​ឲ្យ​សង្ស័យ​ទីផ្សារ​ប្រើប្រាស់​

 

​ប្រែ​សម្រួល៖ ឈុន ហួរ

អត្ថបទថ្មី