កូន​អ្នក​មាន​នៅ​​អង់គ្លេស​នាំ​គ្នា​​​បង្អួត​ទ្រព្យ​លើ​​​ Instagram តាម​វិធី​ប្លែក​ៗ ហួស​ចិត្ត​

  • 2016-02-29 17:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​បណ្ដាញ​​ទំនាក់​ទំនង​សង្គម​ Instagram មួយ​ឈ្មោះ​ Rich Kids ​បាន​​បញ្ចេញ​រូប​ថត​មួយ​ចំនួន​​ពី ការ​បង្ហាញ​ទ្រព្យ​សម្បត្តិ​​របស់​​យុវជន​ កូន​អ្នក​មាន​ៗ មក​ពី​ក្រុង​ឡុងដុង​​​ប្រទេស​អង់គ្លេស ធ្វើ​ឲ្យ​មនុស្ស​​​ជា​ច្រើន​ភ្ញាក់​ផ្អើល។​​​

 

​ ​​តាម​សារព័ត៌មាន​អង់គ្លេស Dailymailនៅ​ក្នុង​គណនី​ Instagram “Rich Kids” គឺ​ជា​​​គណនី​មួយ​​​ប្រមូល​​ផ្ដុំ​នៃ​រូប​ថត​កូន​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​​​ក្នុង​ប្រទេស​អង់គ្លេស។ យុវវ័យ​​ កូន​អ្នក​មាន​​តែង​បង្ហោះ​រូប​ភាព សម្ភារៈ​ប្រើ​ប្រាស់​​ប្រណីត​ៗ​​ តាម​លក្ខណៈ​ជីវភាព​​រស់​នៅ​របស់​ពួកគេ​រៀង​ៗ ខ្លួន។

 

រូប​ថត​​មួយ​ចំនួន​​រាប់​តាំង​ពី រថយន្ត​ទំនើប​ យន្តហោះ​​ផ្ទាល់​ខ្លួន ហាង​លក់​សំលៀក​បំពាក់​ល្បី ក្លាយ​ជា​ការ​ចាប់​អារម្មណ៍​ពី​​បណ្ដា​អ្នក​លេង​អ៊ីនធឺណិត​ដោយ​យល់​ថា​ជា​កា​សម្ញែង​ទ្រព្យ​សម្បត្តិ។ អ្វី​ជា​ពិសេស​​នោះ គឺ​ការ​យក​ក្រដាស​​លុយ ផោន​ ទៅ​ជូត​ស្បែក​ជើង និង​ធ្វើ​ជា​ក្រដាស​ជូត​មាត់៖

ចុចអាន៖ បុរស​ម្នាក់​ស្ទើរ​ក្អួត​ឈាម​ ញ៉ាំ​បង្គា​មួយ​ចាន គិត​លុយ​អស់​​២៤០​ដុល្លារ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail​​​​​​​​​​​

អត្ថបទពេញនិយម