ស្រី​ស្អាត​សាច់​ស ប្រកាស​រក​មិត្ត​ប្រុស​​កំដរ​អារម្មណ៍​ពេល​ដើរ​លេង​​

  • 2014-10-24 16:24:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត​ក្មេង​ខ្ចី​វ័យ ១៩​ឆ្នាំ​ម្នាក់​នៅ​ក្រុង​សៀងហៃ ប្រទេស​ចិន បាន​ល្បី​ឈ្មោះ​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​បង្ហោះ​តាម​អ៊ីនធឺណិត ប្រកាស​ជ្រើសរើស​មិត្ត​ប្រុស​បណ្ដោះ​អាសន្ន ដើម្បី​កំដរ​នាង​ដើរ​លេង​មួយ​រយៈ។

 

​​​

សេចក្ដី​ប្រកាស​នេះ ​ត្រូវ​នាង​បង្ហោះ​ក្នុង​គេហទំព័រ​ដ៏​មាន​ប្រជាប្រិយភាព​ពី​របស់​ចិន ដោយ​បញ្ជាក់​ថា បុរស​ដែល​នាង​ត្រូវ​ការ​ជ្រើសរើស គឺ​ជា​អ្នក​រស់នៅ​ក្នុង​តំបន់ ហើយ​ត្រូវ​កំដរ​នាង​ពេល​ដើរ​លេង​ពេញ​ប្រទេស​ចិន​​ដោយ​ចំណាយ​ប្រាក់​សម្រាប់​នាង​គ្រប់​កន្លែង​ទាំង​អស់។

 

ស្រី​ស្អាត​រូប​នេះ​បាន​រៀប​រាប់​ថា នាង​គ្មាន​ចំណូល​ទេ អីចឹង​ហើយ​មិត្ត​ប្រុស​បណ្ដោះ​អាសន្ន​របស់​នាង ត្រូវ​ចំណាយ​សម្រាប់​នាង​គ្រប់​យ៉ាង​ទាំង​អស់។ ដើម្បី​ជា​ការ​តបស្នង នាង​នឹង​ចំណាយ​ពេល​ដើរ​លេង​ជាមួយ​បុរស​នោះ​គ្រប់​ពេល ថែម​ទាំង​គេង​ជាមួយ​ទៀត​ផង។

 

ទោះ​យ៉ាង​ណា នាង​បាន​បង្ហាញ​ពី​តម្រូវ​ការ​មួយ​ចំនួន​ផង​ដែរ​ដូចជា បុរស​ដែល​នាង​ជ្រើសរើស​ត្រូវ​មាន​កម្ពស់​លើស​ពី ១,៧៥​ម៉ែត្រ អាយុ​ក្រោម ៣០​ឆ្នាំ ជា​អ្នក​មាន និង​មាន​ចិត្ត​សប្បុរស។

 

 
 

ពី​មុន​មក នាង​ធ្លាប់​ដើរ​លេង​ច្រើន​កន្លែង​មក​ហើយ ជាមួយ​អតីត​មិត្ត​ប្រុស​បណ្ដោះ​អាសន្ន​បី​នាក់។ លោក Xiao Xiao ដែល​មាន​សំណាង​ធ្វើ​ជា​មិត្ត​ប្រុស​បណ្ដោះ​អាសន្ន​ទី​មួយ​​របស់​នាង បាន​បដិសេធ​មិន​លាតត្រដាង​ច្រើន​ពី​រឿង​នេះ​ទេ គ្រាន់​តែ​និយាយ​ថា "សូម​អ្នក​គ្រប់​គ្នា និង​សារព័ត៌មាន កុំ​ចាប់​អារម្មណ៍​ពី​រឿង​នេះ​អី"​​៕

 

 

ចុចអាន៖ សង្សារ​​៤០គូ​ ប្រកួត​ថើប​មាត់​គ្នា​យក iPhone 6

 

ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist