Lamborghini ស៊េរី​ថ្មី​​តម្លៃ​ជាង​​២​លាន​ដុល្លារ​ មាន​តែ​៤០​គ្រឿង ​ឥឡូវ​នេះ​លក់​អស់​ខ្ទេច

  • 2016-03-02 20:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Lamborghini ​ម៉ូដែល​ Centenario ស៊េរី​ថ្មី​​ទើប​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​កាល​ពី​ម្សិលមិញ ដោយ​មាន​ផលិត​តែ​៤០​គ្រឿង​ប៉ុណ្ណោះ។ ​តម្លៃ​របស់​រថយន្ត​នេះ​​មួយ​គ្រឿង​​ប្រមាណ​ ១,៩​​លាន​ដុល្លារ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​គឺ​ថា​ពេល​នេះ​​​រថយន្ត​ទាំង​៤០​គ្រឿង​គឺ​សុទ្ធ​តែ​មាន​ម្ចាស់​រួច​អស់​​ហើយ។

 

 

​បើ​តាម​ការ​ពន្យល់​របស់​​ក្រុមហ៊ុន​ Lamborghini បាន​ឲ្យ​ដឹង​ថា​ម៉ូដែល​ Centenario នេះ​មាន​បំពាក់​ម៉ាស៊ីន​ V ចំនួន​ ១២​ ដែល​អាច​បង្កើត​កម្លាំង​បាន​ ៧៧០​សេះ។ ជា​មួយ​កម្លាំង​ដ៏​ខ្លាំង​នេះ​វា​អាច​​​បង្កើន​សន្ទុះ​ពី​ ០​ទៅ​១០០​គ.ម/ម៉ ​ត្រឹម​២,៨​វិនាទី និង​ពី​ ០​ទៅ​៣០០​គ.ម/ម៉​ ត្រឹម​២៣,៥​វិនាទី​ប៉ុណ្ណោះ ដែល​ល្បឿន​អតិបរមា​មាន​ដល់​ ៣៥០​គ.ម/ម៉។​

 

 

រថយន្ត​នេះ​មាន​ប្រព័ន្ធ​ហ្វ្រាំង​ដ៏​អស្ចារ្យ​ដែល​អាច​បន្ថយ​ល្បឿន​ពី​ ១០០គ.ម/ម៉​ មក​ឲ្យ​នៅ​នឹង​ថ្កល់​បាន​​ក្នុង​ចម្ងាយ​តែ​៣០​ម៉ែត្រ​ប៉ុណ្ណោះ។ និយាយ​ពី​ទម្ងន់​របស់​រថយន្ត​មិន​ជា​ធ្ងន់​ប៉ុន្មាន​ឡើយ​​​គឺ​ត្រឹម​ ១៥២០​គ.ក​ នេះ​ក៏​ដោយ​សារ​តួ​ខ្លួន​របស់​វា​ផលិត​ឡើង​ពី​សារធាតុ​កាបូន​ហ្វាយប័រ។

 

 

​ត្បិត​ថា​រថយន្ត​​ទាំង​៤០​គ្រឿង​នេះ​មាន​ម្ចាស់​​រួច​រាល់​​មែន​ពិត​ ប៉ុន្តែ​បច្ចុប្បន្ន​គេ​នៅ​ដាក់​តាំង​បង្ហាញ​វា​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Geneva Auto Show ​ដែល​ប្រព្រឹត្ត​ទៅ​នា​​ប្រទេស​ស៊ុយអែត​នៅ​ឡើយ៕​​​​​​​​​​

 

​​ ​​​​​​​​​​​

​​​​​ចុច​អាន៖ វត្ត​មាន​ជា​ផ្លូវការ​នៃ​ Bugatti Chiron តម្លៃ​ជាង ២លានដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ TechnoBuffalo​

អត្ថបទថ្មី