​អង្គការ​សហប្រជាជាតិ ​​​ព្រម​ដាក់​ទណ្ឌកម្ម​​ធ្ងន់ធ្ងរ​បំផុត​លើ​កូរ៉េ​ខាង​ជើង​ ២០​ឆ្នាំ

  • 2016-03-03 19:00:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​ ​បាន​យល់​ព្រម​ជា​ឯកច្ឆន្ទ ​ដាក់​ទណ្ឌកម្ម​​​ធ្ងន់ធ្ងរ​បំផុត​​​​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​ ​រយៈ​ពេល​ ​២០​ឆ្នាំ ​នៅ​ថ្ងៃ​ទី ២​មិនា ឆ្នាំ ២០១៦ ​​​​ជា​ការ​ឆ្លើយ​តប​​នឹង​​​​ភាព​គឃ្លើន​របស់​ក្រុង​ព្យុងយ៉ាង ​ដែល​​ហ៊ាន​សាកល្បង​​​បាញ់​អាវុធ​នុយក្លេអ៊ែរ ​និង​​រ៉ុកកែត​បន្ត​បន្ទាប់។ ​សកម្ម​​ភាព​ទាក់ទង​នឹង​នុយក្លេអ៊ែរ​​​ទាំង​នេះ ​​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ ឬ​ UN ហាម​ដាច់​ខាត។

 

​​​​​​​​​​​​​​​​​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់​កូរ៉េខាងជើង ​គឺ​ប្រទេស​ចិន ​បាន​​​ចំណាយ​ពេលវេលា​​ចរចា​គ្នា ៧​សប្ដាហ៍​​​ ​ចំពោះ​ទណ្ឌកម្ម​ថ្មី​នេះ​។ ទណ្ឌកម្ម​​ដ៏​តឹង​រឹង​ថ្មី​​ខាង​លើ​ រួម​មាន​​​ ការ​ត្រួត​ពិនិត្យ​​​​​​​ជា​ចាំបាច់​ចំពោះ​ ទំនិញ​​ចេញ​ចូល​​​​ប្រទេស​កូរ៉េ​ខាង​ជើង ​​តាម​ផ្លូវ​​សមុទ្រ ​ឬ​ផ្លូវ​អាកាស។ ​ហាម​ប្រាណ​​​ការ​​លក់ ​ឬ​ផ្ទេរ​​​ ប្រដាប់​អាវុធ​​ធន់​តូច ​និង​​ធន់​ស្រាល​ទៅកាន់​ក្រុង​ព្យុងយ៉ាង, ​ដក​ចេញ​មន្ត្រី​​ទូត​កូរ៉េ​ខាងជើង​​ទាំង​ឡាយ​ណា​ ​ដែល​ពាក់​ព័ន្ធ​នឹង​​​សកម្មភាព​ខុសច្បាប់​នានា។

 

​​​​​​​​ ​នៅ​មុន​ UN ​ដាក់​ទណ្ឌកម្ម​ថ្មី​នេះ ​សហរដ្ឋ​អាមេរិក ​​ជប៉ុន ​និង​សម្ព័ន្ធ​មិត្ត​​​បណ្ដា​ប្រទេស​លោក​ខាង​លិច​ជា​ច្រើន​ទៀត ​​​ក៏​បាន​ដាក់​ទណ្ឌកម្ម​​ថ្មី​ដែរ​ ​ក្រោយ​​​ការ​បាញ់​​សាកល្បង​នុយក្លេអ៊ែរ​ចុងក្រោយ ​ប៉ុន្តែ​​​ចិន​​ជា​​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លិច​​​ និង​ជា​ប្រទេស​ភូមិ​ផង​របង​ជា​មួយ​កូរ៉េ​ខាង​ជើង​​ ​នៅ​ស្ទាក់​ស្ទើរ​​ចំពោះ​វិធាន​ការ​​ណា​មួយ​​ ព្រោះ​​វា​អាច​គំរាម​​ដល់​ស្ថេរភាព​​​ប្រទេស​កូរ៉េ​ខាង​ជើង​ និង​​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ដួល​រលំ៕

 

ឯកអគ្គរដ្ឋទូតចិន​​លោក Liu Jieyi ​និយាយ​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក​អ្នក​ស្រី  Samantha Power មុន​ចូល​ប្រជុំ

 

ចុចអាន៖ កូរ៉េ​ខាង​ជើង​ ប្រកាស​​ សាក​គ្រាប់​បែក​ អ៊ីដ្រូហ្សែន​​​បាន​ជោគ​ជ័យ ក្រោយ​រញ្ជួយ​ដី​

ចុចអាន៖ កូរ៉េ​ខាង​ជើង​​​ ដំណើរការ​​​អាវុធ​​នុយក្លេអ៊ែរ​​​ឡើង​វិញ អាច​ប៉ះ​អាមេរិក​ពេល​ណា​ក៏​បាន

ចុចអាន៖ ​​ធនាគារ​ចិន​​ សម្រេច​ផ្អឹប​​គណនី​ធនាគារ​​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​​ទាំង​អស់​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ The Washington Post