វិធីកំណត់ឲ្យចម្រៀងលើ iPhone ឈប់ចាក់ដោយខ្លួនឯង
- 2016-03-04 13:15:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីកំណត់ឲ្យចម្រៀងលើ iPhone ឈប់ចាក់ដោយខ្លួនឯង
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់ iPhone មួយចំនួនប្រហែលជាមិនទាន់បានដឹងទេថាលើទូរសព្ទនេះមានមុខងារមួយដែលអាចកំណត់ចម្រៀងឲ្យឈប់ចាក់ដោយខ្លួនឯងបាន។ ចង់ដឹងពីរបៀបកំណត់តាមដានដូចខាងក្រោម៖
១. ចូលទៅកាន់កម្មវិធីនាឡិកា (Clock) រួចជ្រើសយក Tab ដែលមានឈ្មោះថា Timer ។
២. បន្ទាប់មកទៀតចុចលើពាក្យថា "When Timer Ends”។ បន្ទាប់មកទៀតអូសចុះទៅក្រោមបង្អស់ដើម្បីស្វែងរកពាក្យ "Stop Playing” រួចហើយចុចលើពាក្យ "Set” ដែលនៅខាងលើ ខាងស្ដាំ។
៣. ពេលដែលរួចរាល់ហើយធ្វើការកំណត់រយៈពេលដែលអ្នកចង់ឲ្យចម្រៀងកំពុងចាក់បញ្ឈប់ដោយខ្លួនឯង ដូចជា ៣០នាទី ឬ១ម៉ោង បន្ទាប់មកចុច “Start” នោះជាការរួចរាល់៕
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ iDownloadBlog