i8S អនាគត​រថយន្ត​កម្លាំង​ម៉ាស៊ីនយក្សរបស់​ BMW

  • 2014-10-24 22:37:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ពាក្យ​ចចាមអារ៉ាម​ថា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​​អាល្លឺម៉ង់ BMW ​​នឹង​​ផលិត​រថយន្ត​ពីរ​ម៉ូដែល​ទៀត​ដែល​មាន​​កម្លាំង​ម៉ាស៊ីន​យក្ស​​រហូត​ដល់​ជាង​៥០០សេះ (500HP)។

 

 

សារព័ត៌មាន​ Automobile បាន​ចុះ​ផ្សាយ​ថា​BMWគ្រោង​នឹង​ផលិត​រថយន្ត​ទំនើប i8S​ពីរ​ម៉ូដែល​​ ដែល​មាន​កម្លាំង​ម៉ាស៊ីន​ហក់​ទៅ​ដល់​ជាង​៥០០សេះ​ឯណោះ។ ក្នុង​នោះ​ម៉ូដែល​ BMW i8S ទី១​៖ ​​មាន​​កម្លាំង​ម៉ាស៊ីន​(ស៊ីឡាំង​​បួន)​៣២០សេះ​(មាន​ទុរប៊ីន​ភ្លោះ​ទំហំ​២០០០សេសេ) និង​​​ម៉ូទ័រ​​​អគ្គិសនី​​កម្លាំង​២០៤សេះ​។ ដូចនេះ​កម្លាំង​ម៉ាស៊ីន​សរុប​របស់​BMW i8S មាន​រហូត​ដល់​ទៅ ៥២៤សេះ​ឯណោះ។

 

ចំណែក​ឯ​ម៉ូដែល​ i8S ប្រភេទ​ទី ២​៖ មាន​កម្លាំង​ម៉ាស៊ីន​(ស៊ីឡាំង​៦)៤៨០សេះ(ទុរប៊ីន​ភ្លោះ​ទំហំ​៣០០០សេសេ) និង​ម៉ូទ័រ​អគ្គិសនី​​កម្លាំង​១០៩សេះ។ ដូច្នេះBMW ​i8S ប្រភេទ​ទី​២នេះ​មាន​កម្លាំង​សរុប​រហូត​ទៅ​ដល់ ៥៨៩សេះ​ឯណោះ​ខណៈ​ដែល​ ​BMW ម៉ូដែល i8 បច្ចុប្បន្ន​មាន​កម្លាំង​ម៉ាស៊ីន​ត្រឹម​តែ​៣៥៧សេះ​ប៉ុណ្ណោះ។

 

 

ទោះ​ជា​យ៉ាង​ណា​​នៅ​មិន​ទាន់​មាន​ព័ត៌មាន​​បញ្ជាក់​​ជា​ផ្លូវ​ការ​ណា​មួយ​ពី​ក្រុមហ៊ុន​ BMW នៅ​ឡើយ​ទេ។ ប៉ុន្តែ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នឹង​ដល់​ខួប ​១០០​ឆ្នាំ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​តម្លៃ​ថ្លៃ​លំដាប់​ពិភពលោក BMW​ហើយ   ដូច្នេះ​ BMW i8S អាច​ជា​ផលិតផល​ថ្មី​សម្រាប់​ប្រារព្ធ​​​ខួប​១០០​ឆ្នាំ​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់​នេះ៕​​​​​​​​​​​​​​​​

 

ចុច​អាន៖ Ford ​​​នឹង​បំពាក់​ប្រព័ន្ធ​ចាប់​​ហ្វ្រាំង​​​ស្វ័យ​ប្រវត្តិ​ពេល​មាន​​​អ្នក​ថ្មើរ​ជើង​ឆ្លង​កាត់

 

ប្រែសម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ autoblog