Flare ​ភ្លើង​បំភ្លឺ​ផ្លូវ​សម្រាប់​កង់​​​​ច្បាស់​មើល​ឃើញ​ ៣៦០ ​ដឺក្រេ

  • 2014-10-24 17:20:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លើង​បំភ្លឺ​ផ្លូវ​សម្រាប់​អ្នក​ជិះកង់​គឺ​មាន​ច្រើន​បែប​ច្រើន​សណ្ឋាន ​តែ​មិន​ទាន់​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​ណា​ដែល​មាន​​សមត្ថភាព​ខ្លាំង​អាច​ឲ្យ​គេ​មើល​ឃើញ​​ ៣៦០ ​ដឺក្រេ​នោះ​ទេ។ ​​​ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​ Orfos ​​អភិវឌ្ឍ​​ភ្លើងបំភ្លឺ​ផ្លូវ​ថ្មី​​ឈ្មោះ​ថា ​Flare ​ដែល​អាច​​មើល​ឃើញ​ពី​គ្រប់​ជ្រុង។

 
 

​​​​​ខណៈ​ដែល​ភ្លើង​បំភ្លឺ​ផ្លូវ​ជា​ច្រើន​ផលិត​ឡើង​សម្រាប់​បំភ្លឺ​ផ្លូវ​តែ​ម៉្យាង ​Flare ​គឺ​អាច​បំភ្លឺ​ផ្លូវ​ផង​ ​និង​​បង្ហាញ​ឲ្យ​អ្នក​ដទៃ​មើល​ឃើញ​អ្នក​ជិះកង់​ផង​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ។ ​​​វា​ត្រូវ​បាន​បង្កប់​ភ្លើង​ LED ​សមត្ថភាព​​​ខ្ពស់ ​​និង​​បច្ចេកវិទ្យា​អេឡិចត្រូនិក​មួយ​ចំនួន​ទៀត​ពី​ខាង​ក្នុង​ធ្វើ​ឲ្យ​វា​ភ្លឺ​ខ្លាំង​ខុស​ពី​ភ្លើង​បំភ្លឺ​ធម្មតា។

 

​Flare ​ជា​អំពូល​មិន​ជ្រាប​ទឹក​ដែល​អាច​​ប្រឈម​នឹង​ទឹក​ជម្រៅ​ ១៥ ​ម៉ែត្រ ​រយៈពេល​មួយ​ម៉ោង​បាន។ ​វា​​ប្រើ​ថាមពល​ពី​​ថ្ម​​លុយទីនៀម​ដែល​អាច​​ប្រើ​បាន​ដល់​ ២៤ ​ម៉ោង​ដោយ​ចំណាយ​ពេល​​សាក​ត្រឹម​ ៩០ ​នាទី។ ​​ទោះ​ជា​យ៉ាង​ណា​ ការ​ប្រើប្រាស់​ជាក់​ស្ដែង​អាច​មាន​ការ​ប្រែប្រួល​ព្រោះ​វា​មាន​​ ៣ ​mode ​សម្រាប់​ជ្រើសរើស​គឺ ​ភ្លឺ​ខ្លាំង ​ធម្មតា ​និង​​តិច។ ​​អ្នក​អាច​ជ្រើសរើស​ជម្រើស​ពីរ​​គឺ​ទិញ​ភ្លើង​បំភ្លឺ​ពី​មុខ​ ឬ​ពី​ក្រោយ​តែ​មួយ​ ឬ​មួយ​​​ឈុត​តែ​ម្ដង។ ​

 
 

ពេល​នេះ​ក្រុមហ៊ុន​ខាង​លើ​កំពុង​ប្រមូល​លុយ​នៅ​លើ​គេហទំព័រ​ Kickstarter ​ដើម្បី​ផលិត​​ឲ្យ​ចេញ​ជា​ផលិតផល​សម្រេច។ ​​​​វា​ត្រូវ​គេ​រំពឹង​ថា ​នឹង​លក់​រាយ​ក្នុង​តម្លៃ​ ​១៤០ ​ដុល្លារ​ សម្រាប់​ភ្លើង​បំភ្លឺ​ខាង​មុខ ​ឬ​ខាង​ក្រោយ​តែ​មួយ​ ឬ​ ២៧០ ​ដុល្លារ​សម្រាប់​មួយ​ឈុត។

 

សូម​មើល​វីដេអូ៖

 

 អាន៖ប្រយ័ត្ន​! Andriod ឥឡូវជាមុខ​សញ្ញា​សំខាន់សម្រាប់​​ Hacker ក្នុង​ការ​លួច​ប្រាក់

 

ប្រែ​សម្រួល៖ ​សីហា

ប្រភព៖ ​​​​​​​gizmag