ពិតឬ Justin Bieber កំពុងមាន​កូន​ជាមួយ Kourtney Kardashian?

  • 2016-03-11 13:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kourtney Kardashian វ័យ​៣៦​ដែល​​បង​ស្រី​របស់​តារា​ម៉ូដែល Kim Kardashian ត្រូវ​បាន​ទស្សនាវដ្ដី Life & Style ទម្លាយថា​កំពុង​មាន​ផ្ទៃពោះ​ជាមួយ​តារា​ចម្រៀង​វ័យក្មេង Justin Bieber ។

 

 

កាល​ពី​ខែ​ ធ្នូ​ ឆ្នាំ​មុន​តារា​ខុស​វ័យ​ទាំង​ពីរ​​បាន​មាន​ទំនាក់ទំនង​រយៈពេល​ខ្លី​ជាមួយ​គ្នា​ទោះ​មាន​អាយុ​ខុសគ្នា​ដល់​ទៅ​១៤​ឆ្នាំ​ក៏​ដោយ។ Kourtney បាន​បង្ហើប​ប្រាប់​ទៅ​មិត្តភ័ក្ដិ​ថា​ នាង​និង​ Justin ​ធ្លាប់​ស្និទ្ធស្នាល​នឹងគ្នា ហើយ​នាង​​បាន​បញ្ចប់​ទំនាក់ទំនង​​ជាមួយ​អតីត​មិត្ត​ប្រុស Scott ជាយូរមកហើយ ដូច្នេះ​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ទៀត​ទេ។ វា​គួរ​តែ​បន្ត​ជាមួយ​​​​បង​ Bieber។ នេះ​តាម​ប្រភព​ប្រាប់​ទស្សនាវដ្ដី​ខាងលើ។

 

ប្រភព​បន្ថែម​ថា​ ម្ចាស់​​បទ "Sorry”​ ចង់​ក្លាយ​ជា​ឪពុក​គេ​ ហើយ​គេ​ក៏​បាន​ប្រាប់​មិត្តភ័ក្ដិ​ថា Kardashians បាន​ក្លាយ​​ជា​គ្រួសារ​គេ​ទៅ​ហើយ។ Kourtneyធ្លាប់​បាន​និយាយ​ថា "ការ​ឡើង​គ្រែ​ជាមួយ Bieber គឺ​ធ្វើ​ឲ្យ​អារម្មណ៍​របស់​នាង​វិល​រក​ភាព​កាល​នៅ​យុវវ័យ​ម្ដង​ទៀត។ អ្នក​ទាំង​ពីរ​ក៏​ត្រូវ​គេ​រាយការណ៍​ថា បាន​​ចូល​វិហារ​ជាមួយ​គ្នា​ទៀត​ផង។

 

ក្រោយ​លេច​ព័ត៌មាន​ អតីត​មិត្ត​ស្រី​របស់ Justin Bieberគឺ Selena Gomez បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​​ព័ត៌មាន​​មាន​ផ្ទៃពោះ​នេះ ដោយ​នាង​គិត​ថា​វា​ពិត​ជា "ឆ្កួត" ។ តារា​វ័យ​២៣​ឆ្នាំ​បាន​ប្រាប់​ថា​៖"ខ្ញុំ​មិន​គិត​ថា​វា​ជា​រឿង​ពិត​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ចង់​​គិត​និង​និយាយ​ពី​វា​ឡើយ។ យ៉ាងណា​ក្ដី  គេហទំព័រ Gossip Cop បាន​រាយការណ៍​ថារឿង​ Kourtney Kardashian មាន​ទម្ងន់​ជា​ការ​កុហក ព្រោះ​ពួកគេ​​​បាន​សម្ភាសន៍​ផ្ដាច់​មុខ​ជាមួយ​តារា​ស្រី​រូប​នេះ ដោយ​នាង​បាន​បដិសេធ​រឿង​នេះ​ទាំងស្រុង៕

 

តារាទាំងពីរ​នៅជាមួយគ្នាកាល​ខែធ្នូ

 

ចុចអាន៖​ធ្លាយ​រឿង Justin មាន​ស្នេហា​​​៤​ខែ​ហើយ ជាមួយ​តារា​ស្រី​អាយុ​បង១៥​ឆ្នាំ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ibtimes

អត្ថបទថ្មី