ឆាប់ៗនេះអ្នកនឹងអាចបិទ Live Notification លើហ្វេសប៊ុកបាន
- 2016-03-14 18:17:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆាប់ៗនេះអ្នកនឹងអាចបិទ Live Notification លើហ្វេសប៊ុកបាន
ចន្លោះមិនឃើញ
នៅក្នុងពេលឆាប់ៗខាងមុខនេះបណ្ដាញហ្វេសប៊ុកនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់របស់ខ្លួនបិទនូវរាល់ Notification លោតឡើងពេល Page ណាមួយដែលគេបានចុច Like ធ្វើការផ្សាយផ្ទាល់វីដេអូ។
កន្លងមកគ្មានវិធីណាដែលអាចឲ្យអ្នកប្រើប្រាស់បិទ Notification ទាំងនោះបានឡើយ ពោល Notification នៅតែលោតឡើងទោះបីជាពួកគេបានធ្វើការ Unsubcribe ពីវីដេអូនៃ Page មួយរួចហើយក្ដី។
ឆ្លើយតបនឹងបញ្ហានេះអ្នកនាំពាក្យរបស់បណ្ដាញហ្វេសប៊ុកបានលើកឡើងថា ៖ "ពួកយើងកំពុងចាប់ផ្ដើមបញ្ចេញនូវ Setting ថ្មីដែលអាចឲ្យអ្នកប្រើប្រាស់បិទរាល់ Live Notification ទាំងអស់បាន តាមរយៈ Setting ក្នុង Notification ដែលវានឹងមកដល់ក្នុងពេលឆាប់ៗនេះ"។
គួររំលឹកថាហ្វេសប៊ុកបានបញ្ចេញមុខងារ Live នេះកាលពីខែសីហាឆ្នាំកន្លងទៅ ដោយអាចប្រើប្រាស់បានសម្រាប់តែតារាល្បីៗប៉ុណ្ណោះ។ ប៉ុន្តែនៅខែមករាដើមឆ្នាំនេះគេបានពង្រីកវិសាលភាពនៃមុខងារនេះដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់គ្រប់រូបនៅសហរដ្ឋអាមេរិកធ្វើការ Live វីដេអូបាន៕
ចុចអាន៖ ការពិតទាំង៦យ៉ាង អំពីហ្វេសប៊ុកដែលអ្នកប្រហែលមិនបានដឹង
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ HuffingtonPost