Pakorn តួ​​រឿង "ក្រមុំ​ស្រស់​លង់​កំលោះ​ខ្ទើយ" ជា​តារា​​ចិត្ត​សប្បុរស​ម្នាក់

  • 2016-03-15 22:24:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​ស្គាល់ Pakorn Chatborirak តារា​សម្ដែង​ជួរមុខ​ប្រចាំ​ប្រទេស​ថៃ​​និង​ជា​តួ​ឯក​ក្នុង​រឿង "Keaw Ta Warn Jai” ឬ "ក្រមុំ​ស្រស់​លង់​កំលោះ​ខ្ទើយ" ដែល​កំពុងបញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​​ក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​តារា​សម្ដែង​និង​ម៉ូដែល​រូប​នេះ​​មាន​វ័យ​៣១​ឆ្នាំ​ ហើយ​រឿង​ភាគ​និង​ភាពយន្ត​​ដែល​គេ​សម្ដែង​ក៏​មិន​ចេះ​តិច​ដែរ។ ប៉ុន្តែ​ប្រិយមិត្ត​ប្រហែល​ជា​មិន​ដឹង​ទេ​ ថា Pakorn ជា​តារា​ម្នាក់​ដែល​ចូលចិត្ត​ការងារ​សង្គម​សប្បុរសធម៌។

 

 

ក្នុង​ឆ្នាំ​២០១១ តារា​ដែល​មាន​ឈ្មោះ​ហៅ​ Boy បាន​ក្លាយ​ជា​​អ្នក​តំណាង​ឲ្យ​​​ការងារ​ជា​ច្រើន​ដូចជា​គម្រោង​ចែក​ថ្នាំ​ជូន​ជន​រងគ្រោះ​ដោយ​មហន្តរាយ​​ដែល​គេ​ឲ្យ​ឈ្មោះ​ថា "CSR for GSK medicines to public bank project" និង "good pharmacy and access", ការ​សប្បុរស "Handsome request for Goodness in Year 4", ទស្សនកិច្ច​សាលា​ប៉ូលិស​ល្បាត​នៅ​ព្រំដែន​ និង​អង្គការ​ Kanchanaburi ដែល​រៀបចំ​ដោយ​ទស្សនាវដ្ដី Sudsapda ។

 

លើស​ពី​នេះ​ទៅ​ទៀត​អំឡុង​ឆ្នាំ​២០១២ តារា​កើត​ក្នុង​ទីក្រុង​បាងកក​នេះ​បាន​ច្នៃ​និង​លក់​​អាវ​យឺត​​​​​​​​កម្មវិធី​សប្បុរសធម៌​ "Cigna CSR T–Shirt Selling" ដើម្បី​​យក​លុយ​​ជួយ​​សង់​ផ្ទះ​ឲ្យ​អ្នក​ក្រីក្រ។ គេ​ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​ស្ម័គ្រចិត្ត​​ជួយ​ចុះ​សាងសង់​ផ្ទះ​ឲ្យ​ប្រជាជន​ក្រោម​គម្រោង​ក្រុមហ៊ុន​ធានារ៉ាប់រង​ “Cigna Insurance”​កាល​ពី​ថ្ងៃ​ទី ២២ ខែ កក្កដា ឆ្នាំ​២០១២។

 

 

ជា​ថ្មី​ម្ដង​ទៀត ក្នុង​កម្មវិធី​សប្បុរស "Handsome request for Goodness" ឆ្នាំ​ទី​៥ Pakornក៏​បាន​ចូលរួម​ម្ដងទៀត និង​ទៅ​ទស្សនកិច្ច​ព្រៃឈើ​និង​​ដំរី​នៅ​ឧទ្យានជាតិ​ Kui Buri National Park ដែល​រៀបចំ​ដោយ​​ទស្សនាវដ្ដី Sudsapda ។ ថ្ងៃ​ទី​​ ២៥​ ខែ កញ្ញា​ ឆ្នាំ​២០១២​ដដែល គេ​​បាន​ក្លាយ​ជា​អ្នក​​តំណាង​​ការ​ប្រគំតន្ត្រី "Love the fun Growing Green, Green Teens Concert" ក្នុង​ការ​ដាំ​ដើមឈើ​នៅ​ឆ្នេរ​ Hua-Hin ខេត្ត Prachuap Khiri Khan ៕

 

 

 

ចុចអាន៖តួ​ស្រី​រឿង “កែងឆេះ ជង្គង់​ហោះ​” ទោះ​មាន​ប្ដី​ វ័យ​ជ្រេ តែ​​​សម្រស់​នៅ​​តែ​ក្មេង​ខ្ចី

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ wiki