Angelina Jolie សុខ​ចិត្ត​ដើរ​កាត់​ខ្យល់​កាត់​​ភ្លៀង​ធំ​ ដើម្បី​ជួប​ជនភៀសខ្លួន​ស៊ីរី

  • 2016-03-16 14:42:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​និង​ជា​​បេសកជន​ពិសេស​​សម្រាប់​​ទីភ្នាក់ងារ​​ជន​ភៀសខ្លួន​របស់​អង្គការ​ U.N. Angelina Jolie បាន​បង្ហាញ​ភាព​ក្លាហាន​​កាត់​ខ្យល់​ភ្លៀង​ធំ​ ដើម្បី​ទៅ​​មើល​ជំរុំ​​នៅ​ទៅ​ក្រុង Zahleh ប្រទេស​លីបង់​ ដែល​ជា​ទីកន្លែង​ប្រជាជន​ស៊ីរី​ភៀសខ្លួន​រាប់ពាន់​អ្នក​កំពុង​រស់​នៅ។

 

 

និយាយ​ក្នុង​ជំរុំ​​នៃ​ជន​ភៀសខ្លួន​​ក្នុង​ប្រទេស​លីបង់​កាល​ពី​ថ្ងៃ​អង្គារ​ តារា​ស្រី​វ័យ​៤០​ឆ្នាំ​បាន​លើក​ឡើង​ថា​ វា​គឺ​ជា​ការទទួលខុសត្រូវ​​​នៃ​សហគមន៍​អន្តរជាតិ​ដើម្បី​រក​​ដើម្បី​ដោះស្រាយ​មូលហេតុ​នៃ​វិបត្តិ​ជនភៀសខ្លួន​និង​សង្គ្រាម​នៅ​ភូមិភាគ​កណ្ដាល។

 

ភរិយា​របស់ Brad Pitt បាន​បន្ត​ថា៖"ពូក​យើង​មិន​អាច​បង្គាប់​ឲ្យ​ពិភពលោក​ជួយ​​អ្នក​តាម​រយៈ​​ការ​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​តាម​ការទូត​និង​ដោះ​ស្រាយ​បញ្ហា​​នយោបាយ​ក្នុង​ប្រទេស​របស់​អ្នក​បាន​ទេ។ ខ្ញុំ​សង្ឃឹម​ថា​​អាច​ទៅ​ដល់​ប្រទេស​ស៊ីរី​នឹង​អាច​ជួយ​ជន​រងគ្រោះ​ទាំង​អស់​អាច​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ថ្ងៃ​ខួប​ទី​៥​នៃ​​​ការ​ងើប​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី Bashar Assad។ វា​ពិត​ជា​​សោកនាដកម្ម​​និង​គួរ​ឲ្យ​អាម៉ាស់​ ដែល​ពួក​យើង​​ហាក់​នៅ​ឆ្ងាយ​ដែល​មិន​ទាន់​អាច​ជួយ​ស៊ីរី​មាន​សន្តិភាព"។

 

បច្ចុប្បន្ន​ ប្រទេស​លីបង់​មាន​ប្រជាជន​ស៊ីរី​រត់គេច​ខ្លួន​ដោយ​សារ​សង្គ្រាម​​ជាង​១លាន​នាក់ ជាមួយ​នឹង​ចំនួន​គឺ​វា​ស្មើ​ជិត​៥%​នៃ​ចំនួន​ប្រជាជន​ប្រទេស​នេះ៕

 

 

 

 

 

 

ចុចអាន៖Angelina Jolie និង Brad Pitt រើ​ផ្ទះ​ពី​អាមេរិក​ទៅ​នៅ​ឡុងដុង​វិញ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail

អត្ថបទថ្មី