ផ្កាយរណប Google ថតជាប់ ឃ្លាំងផ្ទុកថាសហោះរបស់យោធាអាមេរិក
- 2016-03-16 15:58:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្កាយរណប Google ថតជាប់ ឃ្លាំងផ្ទុកថាសហោះរបស់យោធាអាមេរិក
ចន្លោះមិនឃើញ
មានរឿងដែលមិននឹកស្មានដល់មួយបានកើតឡើង ក្រោយក្រុមហ៊ុន Google ធ្វើឲ្យលេចធ្លាយនូវរូបភាពដែលគេសង្ស័យថាជាឃ្លាំងផ្ទុកថាសហោះទំហំប្រមាណ ៣០ម៉ែត្រ ដែលឃ្លាំងនោះមានទីតាំងស្ថិតក្នុងមូលដ្ឋានទ័ពតំបន់ ៥១ របស់អាមេរិក។
អតីតបុគ្គលិកដែលបម្រើការក្នុងតំបន់៥១ ចេញមកបកស្រាយថាឃ្លាំងនោះស្ថិតក្នុងតំបន់ S4 ដែលវាជាតំបន់សម្រាប់ស្រាវជ្រាវផ្នែកអវកាសរបស់យោធាអាមេរិក ហើយឃ្លាំងសម្រាប់ផ្ទុកថាសហោះនោះសាងសង់តាំងពីឆ្នាំ ១៩៨៩ មកម៉េ្លះ។
រឿងលេចចេញនូវរូបភាពនៃកន្លែងផ្ទុកថាសហោះរបស់អាមេរិក ធ្លាប់មានម្តងហើយកាលពីឆ្នាំ២០១០ ប៉ុន្តែត្រឹមតែ ៣ខែក្រោយមករាល់ទិន្នន័យរបស់រូបភាពទាំងនោះត្រូវបាន Google លុបចេញតែម្ដង៕
អានបន្ត ៖ ជាង១៦០ប្រទេស ព្រមព្រៀងគ្នាប្រើប្រាស់ផ្កាយរណបតាមដានជើងហោះហើរ
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ dailymail