ផលិតផលខ្មែរ ៥ មុខទទួលការចាប់អារម្មណ៍ ក្នុងពិពណ៌នាអាស៊ាន-ចិន
- 2014-09-18 06:31:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតផលខ្មែរ ៥ មុខទទួលការចាប់អារម្មណ៍ ក្នុងពិពណ៌នាអាស៊ាន-ចិន
ចន្លោះមិនឃើញ
មានផលិតផលខ្មែរ ៥ មុខ ទទួលការចាប់អារម្មណ៍ខ្លាំង នៅក្នុងការតាំងពិពណ៌អាស៊ាន-ចិន នៅក្រុងណាននីញ ប្រទេសចិន ដែលបានប្រព្រឹត្តិចាប់ពីថ្ងៃទី១៦ ដល់ ១៩ ខែកញ្ញា ឆ្នាំ២០១៤។ តើផលិតផលទាំងនោះមានអ្វីខ្លះ?
-អង្ករ៖ ផលិតផលអង្ករកម្ពុជាបានទទួលការចាប់អារម្មណ៍ឈានមុខគេ ក្នុងចំណោមផលិតផល ទាំងអស់របស់ខ្មែរ ដោយហេតុថា អង្កខ្មែរមានរស់ជាតិឆ្ងាញ់ និង ក្លិនក្រអូប។ (ក្រុមហ៊ុន Golden Rice និង ក្រុមហ៊ុន អេមរុ រ៉ាយ ខេមបូឌា)
-វត្ថុអនុស្សាវរីយ៍៖ ចម្លាក់ធ្វើអំពីឈើ និង ប្រាក់ ដ៏រស់រវ៉ើក មានរូបប្រាសាទអង្គរវត្ត រូបអប្សរា និង រូបព្រហ្មមុខបួនក៏មិនអាចរំលងពីខ្សែចក្ខុរបស់ភ្ញៀវអន្តរជាតិនោះឡើយ ព្រោះសមិទ្ធផលនីមួយៗបានធ្វើដោយដៃយ៉ាង និង មានការសម្រិតសម្រាំងជាទីបំផុត។ (ក្រុមហ៊ុន Artist Angkor និង ក្រុមហ៊ុន Blue Orchid Angkor)។
សូមចុចអាន៖ ឆ្នេរសមុទ្រខ្មែរ បង្អួតខ្លួនជាទីមោទនៈនៅចិន
-គ្រឿងអលង្ការ៖ បញ្ចេញពន្លឺចាំងផ្លេក គ្រឿងអលង្ការជាច្រើន មានខ្សែក ចិញ្ចៀន កែច្នៃពីត្បូងខេត្តប៉ៃលិន និង ត្បូងខេត្តរតនគិរី ច្រើនស្តង់ បានបន្ទច់ដំណើរ អ្នកទស្សនាមិនឲ្យទៅមុខបានឡើយ កាលបើមិនបានគយគន់ កាន់តែជិត និង ជាវផលិតផលទាំងនោះ។
សូមចុចអាន៖ ពិព័រណ៍អាស៊ាន-ចិនលើកទី ១១ ឆ្នាំ ២០១៤ បានបើកជាផ្លូវការហើយ
-ផលិតផលធ្វើអំពីសរសៃសូត្រ ក្នុងនោះមាន សំពត់ ក្រមា និងអាវជាដើម ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញជាយូរមកហើយ ក៏មិនធម្មតាដែរ។ ផលិតផលខ្មែរមួយនេះត្រូវបានផ្ដល់តម្លៃ និង មានអ្នកជាវជាហូរហែ ក្នុងពិព័រណ៍ពាណិជ្ជកម្មអាស៊ាន-ចិន។
-កាហ្វេមណ្ឌលគិរី៖ ជាផលិតមកពីភូមិភាគឥសាន្ត នៃប្រទេសកម្ពុជា កាហ្វេមណ្ឌលគិរី មានភ្ញៀវជាតិ និង អន្តរជាតិជាច្រើនបានស្គាល់ និង សរសើរមានរស់ជាតិឆ្ងាញ់។
មៃ សុខលីម រាយការណ៍ពីប្រទេសចិន
រូបថត៖ ទូរសព្ទដៃ