យន្តហោះ​ខ្នាត​តូច​គ្មាន​អ្នក​បើក សម្រាប់​វិស័យ​កសិកម្ម​នា​ពេល​អនាគត

  • 2016-03-21 19:00:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​ខ្នាត​តូច​គ្មាន​អ្នក​បើក ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គីសនី អាច​ហោះ​បាន​កម្ពស់​អតិបរមា​រហូត​ដល់ ៥ គីឡូម៉ែត្រ អាច​សំកាំង​ រួច​ចុះ​ចត​វិញ​ដោយ​ស្វ័យប្រវត្តិ អាច​ចាប់​រូបភាព​បាន​ច្បាស់​ល្អ  ងាយ​ស្រួល​ក្នុង​ការ​មើល​សណ្ឋាន​ដី និង​ការ​វាស់​ទំហំ​ផ្ទៃ​ដី​ធំ​ៗ សម្រាប់​បម្រើ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​ពេល​អនាគត

 

 

លោក សុភក្តិ​បាន​ប្រាប់​ថា យន្ត​ហោះ​គ្មាន​អ្នក​បើក​នេះ​ឈ្មោះ​ថា BRAMOR UAV ត្រូវ​បាន​អ្នក​ជំនាញ​ពី​ប្រទេស​កាណាដា​នាំ​មក​ដើម្បី​បម្រើ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ទំនើប​ជាង​មុន។

 

ចំពោះ​ការ​ប្រើប្រាស់​វិញ នៅ​មុន​ពេល​បង្ហោះ​ឡើង​ត្រូវ​ទាញ​ខ្សែ​ឲ្យ​វិល​រហូត​ដល់​ពេល​ហោះ ហើយ​ត្រូវ​ភ្ជាប់​ជាមួយ​កុំព្យូទ័រ​ដែល​បញ្ចូល​កម្មវិធី​រួច​ជា​ស្រេច។ វា​មាន​កម្លាំង​ថាមពល​ផ្គត់​ផ្គង់​បាន​រហូត​ដល់ ១ម៉ោង​កន្លះ ដែល​អាច​សម្រួល​ដល់​ការងារ​ធំ​ៗ ​ក្នុង​វិស័យ​កសិកម្ម​បាន​យ៉ាង​រលូន។

 

លោក​បាន​បញ្ជាក់​ថា លក្ខណះ​ពិសេស​នៃ​យន្តហោះ​ខ្នាត​តូច​គ្មាន​អ្នក​បើក​នេះ អាច​ប្រើ​បាន​គ្រប់​ពេល​ដោយ​គ្រាន់​សាក​ភ្លើង​ប៉ុណ្ណោះ និង​ហោះ​បាន​កម្ពស់​ខ្ពស់ ហើយ​អាច​ចាប់​រូប​ភាព​បាន​ច្បាស់​ល្អ​ទៀត​ផង។

 

 

អាន៖  លោក​ចោរ​​​​នឹង​អស់​លក្ខណ៍ បើ​ម្ចាស់​ម៉ូតូ​​ប្រើ​ឧបករណ៍​​តាមដាន​ទីតាំង​នេះ

 

​អត្ថបទ៖ រក្សា

អត្ថបទថ្មី