បឹងកេត​ស្គាល់​ជ័យជម្នះ​ដំបូង​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី​លើ ទ័ព​ ៤-២

  • 2014-10-25 15:35:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ចម្ការកៅស៊ូ​បឹងកេត​បាន​ស្គាល់​ជ័យជម្នះ​ជា​លើក​ដំបូង​របស់​​ខ្លួន​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី​លោក John Mcglynn បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ក្រសួង​ការពារ​ជាតិ​ដោយ​លទ្ធផល​៤-២ សម្រាប់​ការ​ប្រកួត​មិត្តភាព​កាល​ពី​ម្សិល​មិញ​នៅ​ស្តាត​ចាស់។

 

ជ័យជម្នះ​​៤-២​លើ​ក្រុម​ទព័​កាល​ពី​ម្សិល​មិញ​ធ្វើ​បាន​សម្រេច​​ដោយ​កែវ​ សុខផេង ២គ្រាប់ ស៊ាន ភីសា ១​គ្រាប់ និង​យូប រ៉ម៉ាទន ១គ្រាប់។ តាម​ការ​ឲ្យ​ដឹង​ពី​គ្រូ​ជំនួយ​ម្នាក់​ថា ទោះ​ជា​សមាជិក​ក្រុម​​​ជួប​ជុំ បន្ទាប់​ពី​​បញ្ចប់​ភារកិច្ច​នៅ​ជម្រើស​ជាតិ ក៏​លោក​គ្រូ​បង្វឹក​ថ្មី​មិន​បាន​ដាក់​កីឡាករ​​ចាស់​ៗ​ឲ្យ​ចូល​លេង​​ទាំង​អស់​ដែរ ដោយ​ព្យាយាម​ដាក់​សមាជិក​ថ្មី​ច្រើន​ជាង។

 

ក្រុម​បាល់ទាត់​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​កំពង់ចាម​មួយ​នេះ​ទើប​តែ​បង្ហាញ​មុខ​គ្រូ​បង្វឹក​ថ្មី​លោក John Mcglynn កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ​នេះ ហើយ​បាន​រៀប​ចំ​ប្រកួត​មិត្តភាព​៣​លើក​មក​ហើយ​ដោយ​ស្មើ​១ ចាញ់​១ និង​ឈ្នះ១៕​

 

 

 

 

 

 

 

អត្ថបទ៖ អៀង សូទ្រី