ក្តៅ​ៗ! ព្រលាន​យន្តហោះ​​ប្រទេស​​​​​​បែលហ្ស៊ិក​​​រង​ការ​បំផ្ទុះ​​​​គ្រាប់​បែក ស្លាប់​និង​របួស​​មនុស្ស​ច្រើន​នាក់

  • 2016-03-22 21:58:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​​​ការ​ចុះ​ផ្សាយ​របស់​​​​​សារព័ត៌មាន​ BBC ប៉ុន្មាន​នាទី​មុន​នេះ មាន​ការ​បំផ្ទុះ​ចំនួន​ពីរ​បាន​កើត​ឡើង​នៅ​​​ឯ​ព្រលាន​យន្តហោះ​ Zaventem ក្នុង​ទី​ក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។

 

តាម​​ប្រភព​ពី​សារព័ត៌មាន​ Daily Mail មកទល់ពេលនេះមាន​មនុស្សចំនួន២៣នាក់បានស្លាប់ ៥០នាក់​បាន​រង​របួស​​។ សាក្សី​​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​​ឃើញ បំណែក​​សាក​សព​មនុស្ស​ជា​ច្រើន​ ក្រោយ​​​​​ពេល​​​ការ​ផ្ទុះ​​​ចេញ​ពី​​​កន្លែង ត្រួត​ពិនិត្យ​​នៅ​​ក្នុង​ក្រុមហ៊ុន​​អាកាសចរ​ American Airlines។  

តាម​រូបភាព​លើ​បណ្ដាញ​អ៊ីនធឺណិត​បាន​បង្ហាញ​ពី​កញ្ចក់​​​បង្អួច​នៅ​​​​ព្រលាន​យន្តហោះ​បាន​ផ្ទុះ​​​​បែក​ខ្ទាត​​​ចេញ​មក​ក្រៅ​និង​​មាន​ផ្សែង​​​ភ្លើង​ហ៊ុយ​ទ្រលោម។ ​​​   ​រយៈ​ពេល​​៩០​នាទី​ក្រោយ​​​មក មាន​ការ​បំផ្ទុះ​មួយ​ទៀត​​កើតឡើងនៅ​​ស្ថានីយ​មេត្រូ(ផ្លូវក្រោមដី)​ ក្បែរ​​​​ទី​ស្នាក់​ការ​កណ្ដាល​នៃ​សហភាព​អឺរ៉ុប​​នា​កណ្ដាល​ទី​ក្រុង​ព្រុចសែល​ផង​ដែរ។

  ចំពោះ​ការ​​ផ្ទុះ​នៅ​ព្រលាន​យន្តហោះ​នោះ​ផង​ដែរ​ បាន​កើត​​ឡើង​៤​ថ្ងៃ​ក្រោយ​ពី​​​ការ​ចាប់​ខ្លួន​​​ ​​ជន​សង្ស័យ​​ Salah Abdeslam ក្នុង​ការ​​វាយ​ប្រហារ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​កន្លង​ទៅ​។

 

Belgian government confirms there are victims at Brussels #Zaventem airport blast http://www.bbc.co.uk/news/world-europe-35869254

Posted by BBC News on Tuesday, 22 March 2016

 
 
 
 
 
 
 
ការបំផ្ទុះនៅស្ថានីយមេត្រូ (ផ្លូវក្រោមដី) ក្បែរ​ស្នាក់ការ​សហភាពអឺរ៉ុបក្នុងទីក្រុងព្រុចសែល
 

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ BBC, dailymail​​​​​