Justin Bieber ត្រូវ Mayweather ដេញវាយឡើងទ្រោម ហើយចាក់សំរាមដាក់ទៀត!
- 2014-10-25 15:33:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Justin Bieber ត្រូវ Mayweather ដេញវាយឡើងទ្រោម ហើយចាក់សំរាមដាក់ទៀត!
ចន្លោះមិនឃើញ
ថ្មីៗនេះ កម្មវិធីជជែកកម្សាន្ត “Conan” របស់ទូរទស្សន៍ TBS បានបង្ហាញវីដេអូខ្លីមួយ ដែលក្នុងនោះគេឃើញតារាចម្រៀងប៉ុបសញ្ជាតិកាណាដា Justin Bieber ត្រូវបានកីឡាករប្រដាល់អាមេរិក Floyd Mayweather ដេញវាយឡើងទ្រោមខ្លួន និងចាក់សំរាមពីលើថែមទៀត។
មុននឹងបង្ហាញវីដេអូខ្លីពិសេសមួយនេះ ពិធីករកម្មវិធី គឺតារាកំប្លែង Conan O’Brien បាននិយាយថា Justin Bieber បានហាត់ប្រដាល់ជាមួយមិត្តភក្តិរបស់គេគឺកីឡាករជើងឯកអូឡាំពិក Floyd Mayweather ក៏ប៉ុន្តែការហាត់រៀននេះដូចជាមិនរលូនឡើយ។ ពេលវីដេអូចាប់ផ្ដើមគេឃើញ Justin ហាត់ដាល់តិចៗ តែក្រោយមកគ្រូរបស់គេក៏បានបញ្ចេញមេរៀនដ៏ក្ដៅគគុកធ្វើឲ្យតារាចម្រៀងរូបនេះរត់គេចពេញសង្វៀន និងសន្លប់ងើបមិនរួច។
ថ្វីបើគ្រប់យ៉ាងក្នុងវីដេអូនេះគ្រាន់តែជាការសម្ដែង ប៉ុន្តែការសម្ដែងនេះពិតជាធ្វើឲ្យទស្សនិកជនភាគច្រើនទប់សំណើចមិនបាន។ ចង់ដឹងថាយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមនេះ៖
http://youtu.be/87JgSSySoBY
អានអត្ថបទ៖ Brad Pitt បង្ហាញស្នាមសាក់មានភាសាខ្មែរបង្កប់ន័យពិសេសសម្រាប់Angelina Jolie
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ thewrap