រឿង​ខ្មោច “Take Me Home" របស់ ​Mario Maurer នឹង​ចាក់​​បញ្ចាំង​ចំ​ថ្ងៃ​ចូលឆ្នាំ​នៅ​​ថៃ

  • 2016-03-23 15:54:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ជោគជ័យ​ក្នុង​ភាពយន្ត​​ខ្មោច​បុរាណ “Pee Mak” តារា​សម្ដែង ​Mario Maurerនឹង​ត្រូវ​លេច​មុខ​ម្ដង​ទៀត​​ក្នុង​ភាពយន្ត​​ខ្មោច​ដូច​គ្នា​ចំណងជើង​ថា “Take Me Home"ដែល​ជា​ការ​ផលិត​របស់​ផលិតកម្ម M Pictures ។

 

 

កាល​ពី​ថ្ងៃ​ទី ១១ ខែ មីនា​ផលិតកម្ម​មួយ​នេះ​ក៏​បាន​បញ្ចេញ​ Trailer ផ្លូវការ​ភាពយន្ត​នេះ​ផង​ដែរ។ ផ្ទៃ​សាច់​​រឿង​​បង្ហាញ​ពី​បុរស​វ័យក្មេង​ម្នាក់​សម្ដែង​ដោយ ​Mario កើត​ជំងឺ​​ខូច​ស្មារតី​ មិន​អាច​ចងចាំ​អ្វី​បាន​ទាំង​អស់ សូម្បី​តែ​ឈ្មោះ​ក៏​ត្រូវ​ព្យាយាម​រក​ថា​គេ​ជា​នរណា​និង​មក​ពី​ណា។ នៅ​ថ្ងៃ​មួយ​ គេ​បាន​រក​ឃើញ​ភស្តុតាង​ខ្លះ​ៗ​ ដែល​នាំ​ឲ្យ​គេ​បាន​ត្រលប់​ទៅ​ផ្ទះ។

 

​​​​​ “Take Me Home" ត្រូវ​បាន​ដឹកនាំ​សម្ដែង​ដោយ​ Kongkiat Khomsiri និង​មាន​​តួ​ស្រី​នាង Wannarot Sonthichai ដែល​ជា​កូន​ភ្លោះ​ជាមួយ ​Mario Maurer។ តាម​សារព័ត៌មាន​ kapook បាន​បញ្ជាក់​ថា​ភាពយន្ត​នេះ​នឹង​បញ្ចាំង​នៅ​ប្រទេស​ថៃ​នៅ​​ថ្ងៃ​ទី ១៣ ខែ មេសា​ ឆ្នាំ ២០១៦ ចំ​នឹង​ថ្ងៃ​ទី​១​ចូល​ឆ្នាំ​ប្រពៃណី​ថៃ​តែម្ដង៕

 

ទស្សនា ​ Trailer​ ភាពយន្ត​នេះ​ទាំង​អស់​គ្នា៖

 

 

ចុចអាន៖Mario និង​ Mai សម្ដែង​រឿង​ខ្លី​និយាយ​ពី​​បុរស​ខ្មែរ​ម្នាក់​ត្រូវ​គេ​បោក​ធ្វើ​ទាសករ​នេសាទ​នៅ​ថៃ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖  iheartthailakronandsouthasiadrama / Kapook

អត្ថបទពេញនិយម