ដឹង ស្រីស្អាត៣នាក់នេះ ជិះ​​រថយន្ត​​ស៊េរី​អ្វី​ខ្លះ​អត់?

  • 2016-03-24 13:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ឌុច លីដា មាន សូនីតា ជីជី សុទ្ធតែ​ស្ថិត​ក្នុង​ចង្កោម​ស្រី​ស្អាត​ជួរមុខ​របស់​តារា​​កម្ពុជា ហើយ​ ទស្សនិកជន​​ប្រហែល​ជា​បាន​ស្គាល់​​ពួក​គាត់​ផងដែរ ប៉ុន្តែ​បើ​និយាយ​ពី​រថយន្ត​​​​អ្នក​ទាំង៣នាក់​​នេះ​ជិះ​ប្រហែល អាច​ដឹង​មិន​អស់​។ អីចឹង...​ចង់​ដឹង​ពួក​គាត់​ជិះ​​រថយន្ត​​ស៊េរី​អ្វី​ខ្លះ តាម​ដាន​ទាំង​អស់​គ្នា៖

 

 

១/ កញ្ញា ឌុច លីដា តារា​សម្ដែង ឌុច លីដា ធ្លាប់​បាន​ប្រាប់​ Sabay ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ចាប់​តាំង​ពី​​ខ្លួន​ចូល​សិល្បៈ​មក ធ្លាប់​បាន​ប្ដូរ​​រថយន្ត​អស់៣​គ្រឿង​មក​ហើយ ដោយ​រថយន្ត​ទាំង​នោះ​ មាន​តម្លៃ​​ចន្លោះ​ ក្រោម​១ម៉ឺនដុល្លារ រហូត​ដល់​ជាង​២ម៉ឺន​ដុល្លារ​អាមេរិក។ តារា​ស្រី​ម្នាក់​នេះ មិន​បាន​ប្រាប់​ពី ម៉ាក ​និង​ស៊េរី​រថយន្ត​ដែល​នាង​ធ្លាប់​ជិះ​ឡើយ ប៉ុន្តែ​តាម​ប្រភព​​ច្បាស់​ការ​មួយ​​ប្រាប់​ថា បច្ចុប្បន្ន​នាង​កំពុងតែ​ជិះLexus RX330។

 

 

២/ កញ្ញា មាន សូនីតា

 

 

ខុស​ពី​កញ្ញា ឌុច លីដា សម្រាប់​កញ្ញា មាន សូនីតា បាន​បរិយាយ​ពី​រថយន្ត​ដែល​ខ្លួន​​ធ្លាប់​ជិះ​ទាំង​អស់​ ខ្លួន​ធ្លាប់​ជិះ​រថយន្ត​អស់​ចំនួន​៣ គ្រឿង​មក​ហើយ ដោយ​រថយន្ត​ទាំង​នោះ​មាន​តម្លៃ​ចន្លោះ ខ្ទង់១ម៉ឺន​ដុល្លារ ទៅ​ជាង​២ម៉ឺន​ដុល្លារ។

 

តារា​ស្រី​ដែល​ទើប​គេ​ប្រសិទ្ធនាម​ឲ្យ​ជា "រាជនី​ក្រមា" រូប​នេះ​បន្ត​ថា ខ្លួន​មាន​​​រថយន្ត​ជិះ ​តាំង​ពី​មិន​ទាន់​ចូល​សិល្បៈ​មក​​ម្ល៉េះ ដោយ​រថយន្ត​​ដំបូង គឺ​ Camry ស៊េរី​ឆ្នាំ ២០០០តម្លៃ​ខ្ទង់១ម៉ឺន​ដុល្លារ ។ បន្ទាប់​មក​ទៀត​ ក្រោយ​បោះជំហាន​ចូល​សិល្បៈ​ស៊ុប នាង​ប្ដូរ​មក​ជិះ Camry សេរី​ឆ្នាំ ២០០៧ តម្លៃ ជាង១ម៉ឺន​ដុល្លារដូច​គ្នា ហើយ​ចុង​ក្រោយ​គឺ Lexus RX 330 តម្លៃ​ជាង២ម៉ឺន​ដុល្លារ។

 

 

៣/ ជីជី

 

តារា​សម្ដែង​ និង​ជា​ពិធី​ការិនី កញ្ញា ពេជ្រ សូលីដា ហៅ​ជីជី ក៏​មិន​ចាញ់ ឌុច លីដា និង មាន សូនីតា​ប៉ុន្មាន​ដែរ ដោយ​បច្ចុប្បន្ន​នាង​កំពុង​តែ​ជិះ​រថយន្ត​តម្លៃ​ជាង២ម៉ឺន​ដុល្លារ​ដូច​គ្នា។ រថយន្ត​ដែល​​ ជីជី ​កំពុងតែ​ជិះ​បច្ចុប្បន្ន គឺ Toyota Camry ស៊េរីឆ្នាំ2007 មាន​តម្លៃ ជាង២ម៉ឺន​ដុល្លារ។

នាង​​បាន​ប្រាប់​ថា ចាប់​ទាំង​ពី​ខ្លួន​បោះជំហាន​ចូល​សិល្បៈ​តាម​រយៈ​បង​ស្រី​មក ទើប​តែ​​ប្ដូរ​រថយន្ត​អស់​តែ២គ្រឿង​ប៉ុណ្ណោះ។ រថយន្ត​ទី១ របស់​នាង​គឺ គឺ ​Toyota corolla សេរី1995ដែល​​នាង​បាន​ទិញ​ពី​បង​ស្រី​របស់​ខ្លួន ពេជ្រ សិរីរ័ត្ន តម្លៃ​​ខ្ទង់​៤ពាន់​ដុល្លារ។

 

 

 

 

ទាំង ឌុច លីដា មាន សូនីតា ក៏ដូចជា ជីជី សុទ្ធតែ​បាន​​បញ្ជាក់​ប្រាប់​ថា មិន​ទាន់​មាន​គម្រោង​ប្ដូរ​រថយន្ត​ដែល​ខ្លួន​ជិះ​​រាល់​ថ្ងៃ​ទៀត​​ទេ ត្បិត​អី​រថយន្ត​​​ដែល​អ្នក​ទាំង៣​​កំពុងតែ​ជិះ​​ គឺ​សក្ដិ​សម​​សម្រាប់​ខ្លួន​​ណាស់​ហើយ ៕

 

 

អត្ថបទ៖ ខុត សីហា