បណ្ដុំរូប Sweet Sweet ដល់កំពូលរបស់គូស្នេហ៍តារាថៃ Mark និង Kimberly
- 2016-03-25 13:07:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ដុំរូប Sweet Sweet ដល់កំពូលរបស់គូស្នេហ៍តារាថៃ Mark និង Kimberly
ចន្លោះមិនឃើញ
ប្រិយមិត្តមួយចំនួនដែលតាមដានរឿងភាគ "ស្នេហ៍អនឡាញ" ប្រាកដជាស្គាល់តួប្រុស Pranont (សម្ដែងដោយ Prin Suparat និងតួស្រី Pribprao (សម្ដែងដោយ Kimberly Ann Voltemas) ហើយអ្វីដែលពិសេសអ្នកទាំងពីរក៏ជាគូស្នេហ៍មែនទែនដែរនៅខាងក្រៅ។
បន្ទាប់ពីឈ្នះពាន២ឆ្នាំជាប់គ្នាក្នុងនាមជាតារាប្រុសស្រីដែលសម្ដែងតួស្នេហ៍ល្អជាងគេ Prin និង Kimberlyក៏បានភ្ជាប់ទំនាក់ទំនងស្នេហ៍ពិតប្រាកដនៅខាងក្រៅឆាក។ រឿងដែលពួកគេធ្លាប់សម្ដែងជាតួអង្គស្នេហាមានដូចជា "Panyachon Kon Krua” ២០១២, “Ton Ruk Rim Rua” ២០១៣និង "Sarm Noom Nuer Tong”។
សម្រាប់ស្នាដៃចុងក្រោយបង្អស់ដែលតារាជួរមុខថៃទាំងពីរសម្ដែងរួមគ្នានិងទទួលបានការគាំទ្ររឹតតែខ្លាំងគឺរឿង “Ab Ruk Online”ឬ "ស្នេហ៍អនឡាញ" នេះតែម្ដង។ មុននឹងគ្នាទាំងពីរប្រកាសចំណងស្នេហ៍នេះ ក៏មានពាក្យចចាមអារ៉ាមនិងការបដិសេធផ្សេងៗ។ ដំបូង Kimberlyគឺមានមិត្តប្រុសជាអ្នកដឹកនាំរឿងឈ្មោះ Jett Nattapong ក្រោយមកពួកគេក៏បានបែកគ្នានៅឆ្នាំ២០១៣ ហើយមានមតិមួយចំនួនថា Kimberly អាចនឹងផ្ដើមស្នេហ៍ជាមួយដៃគូសម្ដែង Prin។ ប៉ុន្តែនាងបានចេញមកបដិសេធរឿងនេះទាំងស្រុង ដោយនិយាយថា អ្នកទាំងពីរមានទំនាក់ទំនងជាបងប្អូនប៉ុណ្ណោះ។
យ៉ាងណាមិញ នៅដើមឆ្នាំ២០១៥ Kimberly វ័យ២៤ឆ្នាំបានចេញមកបើចំហបេះដូងអំពីរឿងស្នេហាជាមួយ Prin ដោយនិយាយប្រាប់អ្នកកាសែតនាងពិតជាស្រលាញ់ Prinពិតមែនដោយសារគេគួរឲ្យស្រលាញ់។ ចំណែក Prin ដែលមានឈ្មោះក្រៅថា Mark Prin ក៏ទម្លាយដែលថា គេក៏ស្រលាញ់ Kimberly ដែរ។ មកទល់បច្ចុប្បន្នពួកគេគឺជាគូស្នេហ៍ដ៏លេចធ្លោមួយគូក្នុងរង្វង់សិល្បៈថៃ និងតែងតែបង្ហាញភាពផ្អែមល្ហែមជាញឹកញាប់ ធ្វើឲ្យមនុស្សមិនតិចនាក់ទេលួចច្រណែន ៕
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖sugar-daily