“Fury”បង្ហាញ​​​ការ​ប្រយុទ្ធ​​រវាង​​រថក្រោះ​អាមេរិក​ និង​អាល្លឺម៉ង់​​​ដ៏​សាហា​វ​​

  • 2014-10-25 16:50:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ត្រឡប់​ទៅ​កាន់​ខែ​មិថុនា​ ឆ្នាំ​១៩៤៤​ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២​ កងទ័ព​អាមេរិក​បាន​ព្យាយាម​ឡើង​គោក​នៃ​ទឹកដី​ទ្វីប​អឺរ៉ុប​ ដែល​ស្ទើរ​តែ​គ្រប់​គ្រង​ទាំង​ស្រុង​ដោយ​​កងទ័ព​ណាស៊ី​ហ៊ីត្លែ​អាល្លឺម៉ង់។ D-Day ​ជា​ថ្ងៃ​សោកនាដកម្ម​ដ៏​ធំ​មួយ។ ទាហាន​អាមេរិក​ និង​កង​សម្ព័ន្ធមិត្ត​ប្រមាណ​ជា​១៥០​ ០០០​នាក់​បាន​ព្យាយាម​​កាន់​កាប់​ឆ្នេរ​សំខាន់​ៗ​របស់​ប្រទេស​បារាំង​ ប៉ុន្តែ​ត្រូវ​បាន​ស្វាគមន៍​ដោយ​គ្រាប់​មីន​ កាំ​ភ្លើង​ប្លោង​ និង​កាំភ្លើង​យន្ត​របស់​អាល្លឺម៉ង់​ បណ្ដាល​ឲ្យ​ទាហាន​ប្រមាណ​ជា​​៩០០០​នាក់​ស្លាប់​ និង​ត្រូវ​របួស។

 

 

ក្រោយ​ពី​ឡើង​មក​ដល់​លើ​គោល​នៃ​ប្រទេស​បារាំង​ហើយ​ អាមេរិក​ត្រូវ​បាន​ពុះពារ​ឧបសគ្គ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៀត។ គេ​ត្រូវ​បោស​សម្អាត​កង​ទ័ព​អាល្លឺម៉ង់​ពី​​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ជា​បន្តបន្ទាប់។ អ្វី​ដែល​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​ទាហាន​ជើង​ចាស់​អាមេរិក​ចង​ចាំ​មិន​ភ្លេច​ គឺ​រថក្រោះ​មិន​ធ្លាប់​មាន​វិស្វករ​ខ្លួន​ណា​ស្ថាបនា​ពី​មុន​មក​​ កំពុង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កង​ទ័ព​អាល្លឺម៉ង់។

 

 

“Tiger” ឬ​ "ខ្លា"​ ជា​ឈ្មោះ​ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​រថក្រោះ​មាន​ទម្ងន់​ធ្ងន់​ កម្រាស់​ក្រាស​ កម្លាំង​ខ្លាំង​ និង​បាន​កម្ទេច​រថក្រោះ​សូវៀត​ T-34​ ស្ទើរ​ជា​ច្រើន​ពាន់​គ្រឿង​មក​ហើយ។ ងាក​មក​អាមេរិក​វិញ​ រថក្រោះ​ ដែល​ខ្លួន​កំពុង​មាន​ “M4 Sherman”​ មាន​ទម្ងន់​ស្រាល​ជាង​​ កម្រាស់​ដែក​ស្ដើង​ជាង​ និង​បំពាក់​អាវុធ​ធុន​តូច​​​ជាង។ ទាហាន​ជើង​ចាស់​អាមេរិក​តែង​លើក​ឡើង​អំពី​ភាព​អស្ចារ្យ​របស់​ Tiger របស់​អាល្លឺម៉ង់​ ដែល​ពួក​គេ​​មិន​ចង់​​ជួប​​ពេល​កំពុង​ប្រយុទ្ធ​នោះ​ទេ។ គេ​មិន​អាច​បាញ់​កម្ទេច​រថ​ក្រោះ​របស់​​ទាហាន​ណាស៊ី​អាល្លឺម៉ង់​មួយ​នេះ​​ក្នុង​ចម្ងាយ​ឆ្ងាយ​បាន​ឡើង​ លុះត្រាតែ​ចូល​កៀក។

 

 

 

 

 

 

រឿង​ដែល​ទាហាន​ជើង​ចាស់​អាមេរិក​តែង​លើក​យក​មក​និយាយ​ ត្រូវ​បាន​ភាពយន្ត​ហូលីវូដ​ “Fury”​ យក​មក​បក​ស្រាយ។ ក្នុង​ភាពយន្ត​នេះ​ គេ​ក៏​បាន​បង្ហាញ​ឈុត​ប្រយុទ្ធ​គ្នា​រវាង​រថក្រោះ​ទំនើប​ចុង​អាមេរិក​ Sherman​ បួន​គ្រឿង​ ជាមួយ​នឹង​រថក្រោះ​អាល្លឺម៉ង់​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ។ ដើម្បី​អាច​កម្ទេច​រថក្រោះ​ដែល​មាន​ទម្ងន់​ធ្ងន់​ កម្រាស់​ក្រាស់​ និង​មិន​សូវ​ហ៊ាន​ចុះ​ភក់​ជ្រៅ​មួយ​នេះ​ អាមេរិក​ត្រូវ​បូជា​រថក្រោះ​ Sherman​ ខ្លួន​ចំនួន​៣​គ្រឿង​ និង​អ្នក​បើក​ជា​ច្រើន​នាក់​នៅ​ក្នុង​នោះ។

 

ទស្សនា​វីដេអូ​ខ្លីៗ៖

 

http://youtu.be/mV7TRLpCM48

 

បើ​ចង់​ឃើញ​បច្ចេកវិទ្យា​ដ៏​កំណាច​ ដែល​អាច​ធ្វើ​ឲ្យ​ណាស៊ី​ហ៊ីត្លែ​ស្ទើរ​តែ​​​គ្រប់គ្រង​ទ្វីប​អឺរ៉ុប​បាន​ដោយ​របៀប​ណា​ រឿង​ “Fury”​ ដែល​សម្ដែង​ដោយ​តារាភាពយន្ត​ហូលីវូដ​ Brad Pitt, Shia LaBeouf, Michael Peña, និង​តារា​ល្បី​ៗ​ជា​ច្រើន​ទៀត ​កំពុង​​បង្ហាញ​​ជូន​នៅ​រោង​ភាពយន្ត​ Platinum Cineplex​ ផ្សារ​ទំនើប​សូរិយា​ជាន់​ទី​៥៕

 

-មើល​អត្ថបទ៖ “Fury” រឿង​ថ្មី​របស់ Brad Pitt ដែល​ជាប់​លេខ១​នៅ​អាមេរិក​មក​ដល់​កម្ពុជា​ហើយ

 

ប្រភព៖Army, ddaymuseum, imdb

អត្ថបទពេញនិយម