សួន​ដាយណូស័រ​ទី​មួយ​នៅ​បាងកក​​​បើក​ទ្វារ​ស្វាគមន៍ទេសចរ​​​​ចូល​ទស្សនា

  • 2016-03-29 21:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួន​​ដាយណូស័រ​​​​ Dinosaur Planet នៅ​ផ្លូវ Sukhumvit បាន​បើក​​ទ្វារ​ស្វាគមន៍​​​អ្នក​នៅ​ទី​ក្រុង​បាងកក ​ប្រទេស​ថៃ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ដើម្បី​​​ទស្សនា​កម្សាន្ត​​និង​ស្វែង​យល់​ពី​សម័យ​​សត្វ​​ដាយណូស័រ។

 

​​តាម​សារព័ត៌មាន Bangkok Coconuts សកម្មភាព​​ដែល​​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​​​​នៅ​ទី​នោះ​គឺ​​​​អ្នក​ទស្សនា​អាច​​​​កម្សាន្ត​លេង​ដោយ​រត់​គេច​ចេញ​ពី​រ៉ូបូត​​ដាយណូស័រ Velociraptor និង​ជិះ​​កន្ត្រក​វិល​ដែល​អាច​ទស្សនា​​ទេសភាព​សួន​ទាំង​មូល​បាន។ ចំពោះ​ការ​ចូល​ទស្សនា​គឺ​​​មិន​គិត​លុយ​​សម្រាប់​​ក្មេង​​កម្ពស់​​​ក្រោម​៩០​សង់ទីម៉ែត្រ,​ ៤០០​បាត(ប្រហែល​ជាង​១១​ដុល្លារ) សម្រាប់​ក្មេង​ៗ​កម្ពស់​ក្រោម​១៤០​សង់ទីម៉ែត្រ​ និង​​៦០០​បាត (ប្រហែល​ជាង​១៦​ដុល្លារ) សម្រាប់​មនុស្ស​ធំ។

 

តាម​ប្រភព​សារព័ត៌មាន​​ខាង​លើ​ដដែល តំបន់​មួយ​ចំនួន​​មិន​ទាន់​អនុញ្ញាត​​ឲ្យ​សាធារណជន​ចូល​ទស្សនា​នៅ​ឡើយ​ទេ​ ដោយ​សារ​ធ្វើ​ពុំ​ទាន់​រួច។ យ៉ាង​ណា​ក្ដី ទិដ្ឋភាព​​​ខាង​ក្នុង​សួន​​ត្រូវ​បានBangkok Coconuts បង្ហាញ​ដូច​ខាង​ក្រោម៖​​

 

https://www.youtube.com/watch?v=CHxIvfGQVZA

ចុចអាន៖ អ្នក​បាងកក​ភ្ញាក់​ផ្អើល​ពេល​ឃើញ​គេ​ដឹក​ដាយណូស័រ ទៅ​ដាក់​ក្នុង​សួន​កម្សាន្ត​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ coconuts​