បេក្ខជន DJ Championship នាំ​ថវិកា​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ

  • 2016-03-30 00:50:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​កម្មវិធី Cambodia DJ Championship បាន​នាំ​យក​ថវិកា​មួយ​ចំនួន​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។

 

 

លោក Raindy ប្រធាន​ផ្នែក​ទីផ្សារ និង​ដឹក​នាំ​សកម្មភាព​នេះ​បាន​និយាយ​ថា ថវិកា​ទាំង​អស់​បាន​ពី​ការ​លេង​ភ្លេង​លក្ខណៈ​សប្បុរសធម៌​ក្នុង​ក្លឹប​កម្សាន្ត​មួយ​ក្នុង​សៀមរាប ក្រៅ​ពី​គោល​បំណង​ដើរ​កម្សាន្ត​របស់​ពួក​គេ។ ថវិកា​មួយ​ចំនួន​ត្រូវ​បាន​ប្រគល់​ទៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​រួច​ហើយ។

 

ដោយ​ឡែក សមាជិក​ទាំង​អស់​ជា​បេក្ខភាព DJ ក៏​បាន​នាំ​យក​អំណោយ​មួយ​ចំនួន ជួយ​ដល់​កុមារ​កំព្រា​រស់​នៅ​អង្គ​ការ​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ដែល​មាន​ទីតាំង​ក្នុង​ខេត្ត​ខាង​លើ ដើម្បី​សម្រួល​ដល់​ការ​លំបាក​មួយ​ចំណែក​ផង​ដែរ។

 

ប្រធាន​ផ្នែក​ទីផ្សារ និង​ជា​កម្មការ Cambodian DJ Championship 2016 ខាង​លើ​អះអាង​ថា បេក្ខភាព DJ៤ រូប​ទៀត កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី ៣០ ខែ​មីនា ២០១៦ ។ មហាជន​នឹង​បាន​ដឹង​ថា នរណា​ជា​ម្ចាស់​ជយលាភី DJ លេខ ១ នៅ​ប្រទេស​កម្ពុជា​មិន​ខាន បន្ទាប់​ពី​ដំណើរ​ប្រកួត​ជម្រុះ​កន្លង​មក៕

 

 

 

 

អត្ថបទ៖ សំ ជំនាញ