​ភោជនីយដ្ឋាន​​​បាត​កញ្ចក់​លើ​​ចំណោត​ថ្ម​​ ​គ្រោង​បង្ហាញ​ខ្លួន ​ធ្វើ​​ឲ្យ​​គ្រប់​គ្នា​បុក​ពោះ

  • 2016-03-31 14:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ភោជនីយដ្ឋាន​​​​​ដ៏​ខ្ពស់​ឈ្មោះ Copper Canyon Cocktail Bar ​នឹង​​ត្រូវ​​គេ​សាង​សង់​​ក្នុង​ប្រទេស​ម៉ិចស៊ីកូ​ ក្នុង​ពេល​ឆាប់ៗខាង​មុខ​​ ​​ដែល​​នឹង​ធ្វើ​​ឲ្យ​​គ្រប់​​គ្នា​ចូល​ហើយ​​​​​​​​​​​​​បុក​ពោះ​មិន​ស្ទើរ​។

 

 

​​​​មាន​​ទីតាំង​ស្ថិត​​នៅ​ពី​​មុខ​ទឹក​ជ្រោះ Basaseachic Falls ​រួម​​ជា​មួយ​​​បាត​​​ជា​ផ្ទាំង​​កញ្ចក់​​​​ផង​ ​អ្នក​​​​​​​​​មាន​ជំងឺ​ខ្លាច​​ទី​ខ្ពស់​​ប្រហែល​​ជា​មិន​​អាច​​​​​​​​​​​​ចូល​​ទទួល​​ទាន​អ្វី​ក្នុង​ភោជនីយដ្ឋាន​​នេះ​បាន​ឡើយ។

 

រចនាម៉ូដ​​​​ដោយ​​លោក Tall Arquitectos សញ្ជាតិ​ម៉ិចស៊ីកូ  ​​ភោជនីយដ្ឋាន​​ខាងលើ​ មាន​​ពីរ​ជាន់​​​ ដោយ​ជាន់​ទី​មួយ​ជា​​​​បារ ​សម្រាប់​​​បម្រើ​ភេសជ្ជៈ ​ស្រា ​និង​​កន្លែង​​ញ៉ាំ​អាហារ​ ដោយ​ដាក់​​​តុ​​​​លើ​​បាត​កញ្ចក់​ និង​ក្បែរ​ៗ។ ឯ​ជាន់​ទី ២​​ សម្រាប់​​​មើល​អង្គុយ​លំហែ​មើល​ទេសភាព​​នៃ​ជ្រលង​ភ្នំ ​ឬ​ទឹក​ជ្រោះ។

 

​ភោជនីយដ្ឋាន​​​​ខ្ពស់​​ជាង​គេ​បំផុត​​បច្ចុប្បន្ន​​មាន​ឈ្មោះ At.mosphere ​បាន​បើកដំណើរ​ការ​​​​​នៅ​កម្ពស់ ៤១១​​ម៉ែត្រ​នៃ​ជាន់​ទី​១២២​​ ក្នុង​អគារ​ Burj Khalifa​​ នៅ​ឌូបៃ ​កាល​ឆ្នាំ ២០១១។ ​ទោះ​ជា​យ៉ាង​ណា ​​គម្រោង​​​​សាងសង់​​​​ដ៏​គ្រោះ​ថ្នាក់​នេះ គេ​មិន​ទាន់​​ដឹង​ថា​​នឹង​ចាប់​ផ្ដើម​​សាងសង់​​​​​ពេល​​ណា​នៅ​ឡើយទេ៕

 

 

 

 

 

 

 

 

 

 

 

ចុចអាន៖ ​ភោជនីយដ្ឋាន​មួយ​នៅ​ជប៉ុន​​​ បម្រើ​អាហារ​​ចម្លែក​ៗ ​​មិន​គួរ​ឲ្យ​ជឿ​

ចុចអាន៖ ភោជនីយដ្ឋាន​​​​គុក មាន​ពិត​នៅ​ចិន

ចុចអាន៖ ភោជនីយដ្ឋាន​បណ្ដែត​ទឹក​នៅ​ចិន​ពិត​ជា​រ៉ូមែនទិក​មិន​ធម្មតា

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Daily Mail