តារាសម្ដែងថៃម្នាក់មានរឿងក្រោយលើកផ្ទាំងប្រកាសរើសប្ដីនិងថាខ្លួននៅព្រហ្មចារី
- 2016-03-31 18:56:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាសម្ដែងថៃម្នាក់មានរឿងក្រោយលើកផ្ទាំងប្រកាសរើសប្ដីនិងថាខ្លួននៅព្រហ្មចារី
ចន្លោះមិនឃើញ
តារាសម្ដែង Aranya "Pui" Pathumthong បានធ្វើឲ្យបណ្ដាញសង្គមកក្រើកយ៉ាងខ្លាំង បន្ទាប់ពីនាងបានលើកផ្ទាំងប្រកាសដោយសរសេរច្បាស់ៗថា នាងនៅព្រហ្មចារីនិងកំពុងរកបុរសធ្វើជាគូអនាគត។
លើផ្ទាំងប្រកាសដ៏ធំដែលដាក់បញ្ឈរនៅតំបន់ Prasertmanukit 5 សង្កាត់ Lad Phrao ប្រទេសថៃបានសរសេរថា៖"អាយុ៤០និងនៅព្រហ្មចារី៖ Pui Aranya កំពុងស្វែងរកប្ដី!”។ នាងក៏បានបង្ហាញលេខទូរសព្ទលើផ្ទាំងនោះផងដែរ។
យោងតាមប្រភពមួយពីទូរទស្សន៍ Thairath បាននិយាយថា Aranya វ័យ៤៥ឆ្នាំគឺស្ម័គ្រចិត្តនិងមានចេតនាក្នុងការលើកផ្ទាំងប្រកាសនេះឡើង។ ពាក់ព័ន្ធនឹងបញ្ហានេះ ប៉ូលិសបានកោះហៅក្រុមហ៊ុនដែលទាក់ទងនឹងរឿងនេះ មកទម្លាក់ផ្ទាំងនោះចុះ បន្ទាប់ពីរូបនោះត្រូវបានគេចែកចាយពេញបណ្ដាញសង្គម។
ក្រុមហ៊ុនដែលពាក់ព័ន្ធត្រូវបង់ទឹកប្រាក់ចំនួន៥០០បាត(ជាង១៤ដុល្លារ)ទៅប៉ូលិស ចោទប្រកាន់ពីបទបង្ហាញភាពអាសគ្រាមជាសាធារណៈ។ ប៉ូលិសនឹងត្រូវកោះហៅ Aranya ដើម្បីសាកសួរបន្ថែមទៀត។ នេះការឲ្យដឹងពី Daily News ៕
ចុចអាន៖បណ្ដុំរូប Sweet Sweet ដល់កំពូលរបស់គូស្នេហ៍តារាថៃ Mark និង Kimberly
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ coconuts