បាក់​​ស្រុត​ស្ពាន​អាកាស​នៅ​ឥណ្ឌា​​សម្លាប់​​មនុស្ស​យ៉ាង​តិច​១០នាក់​ និង​១៥០​នាក់​ជាប់​ខាង​ក្រោម​

  • 2016-03-31 23:37:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​យ៉ាង​ហោច​​ណាស់​​មនុស្ស​ចំនួន ១០នាក់​បាន​ស្លាប់ ​ និង​ ១៥០​នាក់​ផ្សេង​ទៀត​​ជាប់​​ក្នុង​បំណែក​ ក្រោយ​​ពេល​​សំណង់​ស្ពាន​អាកាស​​​​​​មួយ​​កំពុង​​ស្ថិត​ក្រោម​ការ​សាងសង់ បាន​​បាក់​រលំ​ស្រុត​​​​ភ្លាម​ៗ​នៅ​ទីក្រុង​កុលកាតា ប្រទេស​ឥណ្ឌា​​ ​នា​​រសៀលថ្ងៃ​​ទី​ ៣១​ខែមីនា​​នេះ​។ ​នេះ​​បើ​តាម​​មន្ត្រី​ឥណ្ឌា​និយាយ​។

 

 

ភ្លាម​​ៗ​​ក្រោយ​កើត​​ហេតុ​ ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ និង​អ្នក​ស្រុក​ជាច្រើន​​បាន​ព្យាយាម​ចូល​ជួយ​​​ដោយ​ដៃ​ទទេ​ ​​ដើម្បី​សង្គ្រោះ​​​​​អ្នក​ជាប់​​​ក្រោម​គំនរ​​បែកបាក់​ ​​ជា​​​​​​​​បន្ទះ​​ដែក​ធំៗ​​ និង​ស៊ីម៉ង់​​ត៍ ​ដែល​​បាន​​​សង្កត់​​​រថយន្ត​។

​​​​​​​​​​​

ជន​រងគ្រោះ​​ដែល​​ទាញ​ចេញ​បាន​ត្រូវ​គេ​ដឹក​​ទៅ​កាន់​មន្ទីរ​​ពេទ្យ​​​ជា​បណ្ដើរ​ៗ​ហើយ ​ចំនួន​អ្នក​ស្លាប់​ និង​របួស​​ត្រូវ​គេ​​គិត​ថា​នឹង​កើន​ឡើង ​ឯ​​មូល​ហេតុ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៕

 

 

 

  ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Reuters​​​, abplive
អត្ថបទពេញនិយម