បន្លែ​ខាត់​ណា​ជួយ​​​បន្ថយ​ហានិភ័យ​​​​​​​ខ្លាញ់​រុំ​ថ្លើម​​ឬ​ជំងឺ​មហារីក​​ថ្លើម​

  • 2016-04-04 21:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រូខូលី​ (ខាត់ណា​អាមេរិកំាង) ជា​បន្លែ​​​ពេញ​និយម​មួយ​​របស់​ប្រជាជន​​ជា​ច្រើន​លើ​ពិភព​លោក​បន្ទាប់​ពី​អ្នក​វិទ្យាសាស្ត្រ​បាន​​​បង្ហាញ​ថា​ ការ​បរិភោគ​ប្រូខូលី​​​បី​ទៅ​ប្រាំ​ដង​ក្នុង​មួយ​សប្ដាហ៍​​ជួយ​បន្ថយ​​​​ហានិភ័យ​​ជំងឺ​មហារីក​សុដន់ ក្រពេញ​ប្រូស្តាត និង​​ពោះ​វៀន​ធំ​​​​​ ហើយ​នា​ពេល​ថ្មី​ៗ​នេះ​អ្នក​​វិទ្យាសាស្ត្រ​បង្ហាញ​ទៀត​ថា​ ​ប្រូខូលី​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ថ្លើម​ផង​ដែរ។

 

តាម​សារព័ត៌មាន​ Daily Mail អ្នក​ស្រី​​ Elizabeth Jeffery សាស្ត្រាចារ្យ​​​​​នៅ​សកលវិទ្យាល័យIllinois សហរដ្ឋអាមេរិក​​​​​​​និង​​ក្រុម​ស្រាវជ្រាវ​បាន​​ឲ្យ​ដឹង​ថា របប​អាហារ​​​មាន​ជាតិ​ខ្លាញ់​​ និង​ជាតិ​ស្ករ​ខ្ពស់​ដែល​បណ្ដាល​​ឲ្យ​មាន​ភាព​ធាត់​​និង​ទាក់​ទង​និង​ការ​​វិវឌ្ឍ​​ជំងឺ​មហារីក​ថ្លើម​។ ​តាម​ការ​សិក្សា​ពី​មុន​ៗ​​បាន​បង្ហាញ​ថា​ប្រូខូលី ​​​ឬ​ពពួក​​ផ្កា​​ខាត់​ណា ​ផ្ទុក​សមាសធាតុ​​​​Sulforaphane ដែល​ជួយ​កម្ចាត់​​ការ​ប្រមូល​ផ្ដុំ​​ជាតិ​ខ្លាញ់​រុំ​ថ្លើម​​​​និង​ប្រឆាំង​​​ការ​វិវឌ្ឍ​រោគ​មហារីក​ថ្លើម​​ផង​ដែរ។

 

ដោយ​ផ្អែក​តាម​​ការ​សិក្សា​ពី​មុន​ ក្រុម​ស្រាវជ្រាវ​​ដឹក​នាំ​ដោយ​អ្នក​ស្រី​សាស្ត្រាចារ្យ​ Jeffery បាន​ពិសោធ​​លើ​សត្វ​កណ្ដុរ​តាម​រយៈ​ការ​បញ្ចូល​​​ផ្កា​ខាត់​ណា​​ក្នុង​របប​អាហារ​​របស់​កណ្ដុរ​ពិសោធ​ន៍។ លទ្ធ​ផល​បាន​បង្ហាញ​ថា​​កណ្ដុរ​ដែល​បាន​ស៊ី​​របប​អាហារ​ជាតិ​ខ្លាញ់​ច្រើន​​ដូច​ជា​ម្ហូប​​ប្រទេស​លោក​ខាង​លិច​​គឺ​​មាន​​ដុំ​​ពក​ៗ​មហារីក​(ថ្លើម​សុខភាព​មិន​ល្អ)​ច្រើន​ ចំណែក​​កណ្ដុរ​ដែល​មាន​ស៊ី​​ផ្កា​ស្ពៃ​ខាត់ណា​​​​មាន​​ដុំ​ពក​ៗ​​តិច​ជាង​។

 

​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​ស្រី​សាស្ត្រាចារ្យ​ Jeffery​បាន​បន្ថែម​ទៀត​ថា ជាតិ​ខ្លាញ់​រុំ​ថ្លើម​​មិន​ត្រឹម​តែ​បណ្ដាល​មក​ពី​ការ​បរិភោគ​អាហារ​សំបូរ​ជាតិ​ខ្លាញ់​ធាត់​ប៉ុណ្ណោះ​ទេ​​ប៉ុន្តែ​ការ​​​​សេព​​​​​គ្រឿង​ស្រវឹង​​ច្រើន​ពេក​ក៏​បណ្ដាល​ឲ្យ​កើត​អាការៈ​បែប​នោះ​ផង​ដែរ។ ចំណែក​បន្លែ​​ផ្កា​ស្ពៃ​ប្រូខូលី​ជួយ​កាត់​ទប់​ស្កាត់​សារធាតុ​ខ្លាញ់​មិន​ល្អ​ទៅ​ក្នុង​ថ្លើម។

 

 

ចុចអាន៖ ការ​សិក្សា​៖ ​ការ​​នៅ​​​ស្ងៀម​ស្ងាត់​​​​​ ល្អ​សម្រាប់​ខួរ​ក្បាល

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail​​​​​​​​​​​​​​​​​​​​​​​

អត្ថបទថ្មី