ចង់​ដឹង​​ឈ្មោះ​ដំបូង​​​របស់​មិត្តភ័ក្ដិ​អ្នក​លើ​ Facebook ស្លុយ​​ឬ​យ៉ាង​ណា​ សាក​តាម​វិធី​នេះ

  • 2016-04-05 13:06:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​ Facebook មួយ​ចំនួន​ ពេល​ដែល​ទើប​ចាប់​ផ្ដើម​លេង​ដំបូង​គឺ​តែង​ដាក់​ឈ្មោះ​ប្លែកៗ​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ដទៃ​ លុះ​​លេង​បាន​រាង​យូរ​បន្តិច​ក៏​ប្ដូរ​មក​ប្រើ​ឈ្មោះ​ដើម​កំណើត​​របស់​ខ្លួន​វិញ។ យ៉ាង​ណា​ក្ដី​​ឈ្មោះ​ប្លែកៗ​ របៀប​លេង​សើច​​​​ដែល​បាន​ប្រើ​នេះ​មិន​បាត់​​ពី​គណនី​បាន​ទាំង​ស្រុង​ឡើយ​ ដោយ​វា​​នៅ​តែ​ស្ថិត​​ជាប់​នឹង​ URL នៃ​គណនី ​​ប្រសិន​បើ​មិន​បាន​ចូល​ប្ដូរនៅ​ក្នុង​ Setting ទេ​នោះ។

 

 

ដើម្បី​មើល​ពី​ឈ្មោះ​ដើម​របស់​នរណា​ម្នាក់​គឺ​ សម្រាប់​លើ​​កុំព្យូទ័រ​គ្រាន់​តែ​ចូល​ទៅ​កាន់​គណនី​របស់​ម្នាក់​នោះ​ រួច​សង្កេត​មើល​លើ​អក្សរ​ដែល​នៅ​​​លើ​​ URL នៃ​គណនី​នោះ។

 

 

ចំពោះ​នៅ​លើ​ទូរសព្ទ​អាច​ចូល​មើល​បាន​ ដោយ​បើក​ Facebook នៅ​លើ​កម្មវិធី​ Browser ណា​មួយ​ក៏​បាន​មិន​ថា​ Chrome ឬ​ Safari រួច​ចូល​ទៅ​កាន់​គណនី​របស់​ម្នាក់​ ដោយ​នៅ​លើ​ URL នឹង​មាន​បង្ហាញ​ឈ្មោះ​ដើម​ដែល​គណនី​នោះ​ធ្លាប់​បាន​ប្រើ។​​

 

 

គួរ​បញ្ជាក់​ថា​ចំពោះ​គណនី​មួយ​ចំនួន​ដែល​ទើប​បង្កើត​ថ្មី​ថ្មោង​អាច​នឹង​មិនមាន​​ឈ្មោះ​លើ​ URL ឡើយ​ ពោល​គឺ​បង្ហាញ​ជា​លេខ​ ID ដែល​សម្គាល់​គណនី​មួយៗ​វិញ នេះ​ក៏​ដោយ​សារ​ពួក​គេ​មិន​បាន​កំណត់​ Username នៅ​ត្រង់​កន្លែង​ Setting។ ​ឈ្មោះ​ Username នេះ​ដែរ ​ប្រសិន​បើ​ចង់​ប្ដូរ​ គឺ​​​អាច​ប្ដូរបាន​​តែ​មួយ​លើក​ប៉ុណ្ណោះ៕

 

 

ចុច​អាន៖ ចង់​​ដឹង​ថា​កន្លង​មក​​អ្នក​បាន​មើល​វីដេអូ​អ្វី​ខ្លះ​លើ​ Facebook ​អត់​ពិបាក​សោះ​

 

ដោយ​៖ ហៃ​ សុខ​ហេង ​​​​

អត្ថបទថ្មី