សហរដ្ឋអាមេរិកកំពុងព្រួយបារម្ភពីកាំភ្លើងខ្លី រូបរាងដូចទូរសព្ទ iPhone
- 2016-04-06 18:40:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហរដ្ឋអាមេរិកកំពុងព្រួយបារម្ភពីកាំភ្លើងខ្លី រូបរាងដូចទូរសព្ទ iPhone
ចន្លោះមិនឃើញ
កាលពីថ្មីៗនេះសមាជិកសភាសហរដ្ឋអាមេរិកលោក Charles Schumer បានបង្ហាញពីការព្រួយបារម្ភពីកាំភ្លើងខ្លី រូបរាងដូចទូរសព្ទ iPhone ដោយលើកឡើងថាវាជា គ្រោះមហន្តរាយមួយដែលកំពុងរង់ចាំឲ្យកើតមានឡើង។
លោក Charles បានឲ្យក្រសួងយុត្តិធម៌ រួមទាំងក្រុមប្រឹក្សាអាវុធជាតិផ្ទុះ ត្រួតពិនិត្យមើលលើកាំភ្លើង iPhone នោះ ហើយបើអាចគឺធ្វើការហាមឃាត់កាំភ្លើងនោះ មុននឹងការចរាចរលក់លើទីផ្សារតែម្ដង។ លោកបានបញ្ជាក់ដែរថាកាំភ្លើងមានរូបរាងដូចរបស់ប្រើប្រាស់ប្រចាំថ្ងៃ អាចបង្ហាញពីការរំលោភបំពាននៃច្បាប់ ហេតុនេះទើបលោកសូមឲ្យក្រសួងដែលពាក់ព័ន្ធស៊ើបអង្កេតលើបញ្ហានេះ។
គួររំលឹកថាកាំភ្លើងខ្លីរូបរាងដូចទូរសព្ទ គឺផលិតដោយក្រុមហ៊ុនឈ្មោះ Ideal Conceal ដែលវាមានតម្លៃ ៣៩៥ដុល្លារ ហើយគ្រោងនឹងចេញលក់លើទីផ្សារនៅចុងឆ្នាំនេះ៕
ចុចអាន៖ iPhone SE បរាជ័យខ្លាំងនៅអំឡុងសប្ដាហ៍ដំបូងដែលចេញលក់
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ CBS Boston