Leonardo អាចនឹងមិនអាចចូលប្រទេសឥណ្ឌូណេស៊ីរហូត ដោយសារ...
- 2016-04-06 22:15:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Leonardo អាចនឹងមិនអាចចូលប្រទេសឥណ្ឌូណេស៊ីរហូត ដោយសារ...
ចន្លោះមិនឃើញ
តារាហូលីវូដ Leonardo DiCaprio ដែលបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីកាលពីពេលថ្មីៗ ពេលនេះកំពុងមានបង្ហាញជាមួយមន្ត្រីប្រទេសមួយនេះដោយសារតែការបង្ហោះរូបនិងនិយាយរិះគន់ខ្លះៗចំពោះការកាប់ព្រៃ។
ម្ចាស់ពានរង្វាន់ Oscar រូបនេះបានបង្ហោះរូបជាច្រើនសន្លឹកជាមួយស្វា orangutans លើគណនី Instagram របស់ខ្លួនកំឡុងពេលនៅប្រទេសឥណ្ឌូណេស៊ី ដោយសរសេររិះគន់ថា ការពង្រីកចម្ការដាំប្រេងដូងក្នុងព្រៃអាចរំខានដល់ជម្រកសត្វព្រៃ។
ឆ្លើយតបនឹងការរិះគន់នេះ អ្នកតំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់ប្រទេសឥណ្ឌូណេស៊ីលោក Heru Santoso មិនបាននិយាយអ្វីច្រើនគ្រាន់តែបានចេញមកប្រកាសថា Leoអាចនឹងជាប់បម្រាមមិនឲ្យចូលប្រទេសនេះទៀត។ Leonardo ទៅប្រទេសក្នុងអាស៊ាននេះជាមួយមិត្ត២នាក់ទៀតគឺតារាសម្ដែង Adrien Brody និងFisher Stevens ។
អ្នកទាំង៣បានជិះយន្តហោះចេញពីសិង្ហបុរីមកទស្សនាស្ថានីយអភិរក្សសត្វ Ketambe ស្ថិតកោះសូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី។ ខណៈពេលជួបក្រុមអ្នកស្រាវជ្រាវ ពួកគេបានទៅមើលសត្វដំរី សត្វស្វា orangutans និងសត្វផ្សេងទៀតដែលជិតផុតពូជ។ នៅក្នុងប្រទេសនោះ Leonardo DiCaprio ក៏បានលើកពីបញ្ហាការពារព្រៃធនធានធម្មជាតិនៅខេត្ត Aceh ដោយការកាប់ព្រៃឈើ ដើម្បីយកទីតាំងដាំដើមប្រេងដូង៕
ចុចអាន៖Leonardo Dicaprio ឈ្នះពាន Oscar លើកដំបូង ក្រោយការរង់ចាំជាង២០ឆ្នាំ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ straitstimes / coconuts