ក្រុមហ៊ុន Huawei នឹងដាក់បង្ហាញនូវផលិតផលស្មាតហ្វូនម៉ូដែលចុងក្រោយ P9 នៅកម្មវិធីតាំងបង្ហាញផលិតផលរបស់ខ្លួនក្នុងទីក្រុងឡុងដុង នាវេលាម៉ោង៨យប់នេះ ម៉ោងនៅកម្ពុជា។ នេះបើយោងតាមគេហទំព័រ androidcentral។
ដូចនេះរាល់ពាក្យចចាមអារ៉ាមនានា ដែលមានទាក់ទងនឹង P9 ប្រាកដជាត្រូវបានលាតត្រដាង ហើយសូមរង់ចាំមើលថាតើ P9 ពិតជាមានសមត្ថភាពដូចទៅនឹងអ្វីដែលធ្លាប់លេចឮមកនោះឬទេ។ លើសពីនេះអ្វីដែលពិភពលោករង់ចាំនោះ គឺថាតើកាមេរ៉ាភ្លោះរបស់ P9 គឺជាផលិតផលរបស់ក្រុមហ៊ុន Leica ពិតប្រាកដមែនឬយ៉ាងណា។ ក្នុងនោះផងដែរខាងក្រុមហ៊ុន Huawei ក៏មានផ្តល់នូវតំណភ្ជាប់ live Stream សម្រាប់តាមដានការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍តាំងបង្ហាញនេះផងដែរ៕
ចុចមើលសកម្មភាពផ្សាយផ្ទាល់ក្នុងព្រឹត្តិការណ៍តាំងបង្ហាញ P9
អានបន្ត ៖ កុំទាន់ខកចិត្ត ៥ ចំណុចលើ iPhone SE ខ្លាំងលើសការគិត
ប្រែសម្រួល ៖ រដ្ឋ
ប្រភព ៖
androidcentral