ជើង​ដាក់​ឆត្រ​ពិសេស ​រំលឹក​ម្ចាស់​ឲ្យ​យក​​ឆត្រ​​តាម​ខ្លួន​ពេល​មេឃ​ជិត​​ភ្លៀង

  • 2016-04-07 16:13:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nuvola ជា​ផលិតផល​គំរូ​មួយ​របស់​ក្រុមហ៊ុន​ Samsung ដែល​​វា​​​មិន​ត្រឹម​ជា​ជើង​ដាក់​ឆត្រ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​តួនាទី​ជា​អ្នក​ក្រើន​រំលឹក​ថែម​ទៀត​ផង។

 

 

​​​​​​​​​​​​​​​​​​​​​​​​​​ផលិតផល​ Nuvola នេះ​ក្រៅ​ពី​ប្រើ​ប្រាស់​សម្រាប់​ដាក់​ឆត្រ​​បាន​ចំនួន​ពីរ​ហើយ​ វា​ក៏​មាន​បំពាក់​អេក្រង់​នៅ​ផ្នែក​ខាង​លើ​​ដែល​បង្ហាញ​ពី​ការ​ព្យាករ​​​ធាតុ​អាកាស​នៅ​ខាង​ក្រៅ។ ឧបករណ៍​នេះ​​ថែម​ទាំង​លោត​សញ្ញា​ដាស់​តឿន​ប្រសិន​​អ្នក​ចេញ​ពី​ផ្ទះ​ដោយ​មិន​យក​ឆត្រ​ទៅ​ជា​មួយ ក្នុង​ករណី​ដែល​ការ​ព្យាករ​អាកាសធាតុ​បង្ហាញ​ថា​មេឃ​អាច​នឹង​ភ្លៀង។ នៅ​ផ្នែក​ខាង​ក្រោម​ឯ​ណោះ​វិញ​គឺ​ជា​កន្លែង​ស្តុក​ទុក​នូវ​រាល់​ដំណក់​ទឹក​​ ដោយ​​ផ្នែក​នេះ​អាច​ដោះ​ចេញ​ដើម្បី​សម្អាត​បាន។

 

 

 

​ឧបករណ៍​ Nuvola ខាង​លើ​នេះ​គ្រាន់​តែ​ជា​ផលិតផល​គំរូ​មួយ​របស់​ក្រុមហ៊ុន​ ដោយ​មិន​មាន​បញ្ជាក់​ពី​ថ្ងៃ​ខែ​ចេញ​លក់​​ ឬ​តម្លៃ​នោះ​ឡើយ៕ ​

ចុច​អាន៖ សហរដ្ឋអាមេរិក​កំពុង​ព្រួយបារម្ភ​ពី​កាំភ្លើង​ខ្លី​ រូបរាង​ដូច​ទូរសព្ទ​ iPhone

 

ប្រែ​សម្រួល៖ ហៃ សុខ​ហេង ប្រភព៖YankoDesign​​​​​​​​​

អត្ថបទថ្មី