ឪពុកម្ដាយកើតឆ្នាំវក គួរយកបុត្រធីតាឆ្នាំណាល្អ ?
- 2016-04-07 16:39:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុកម្ដាយកើតឆ្នាំវក គួរយកបុត្រធីតាឆ្នាំណាល្អ ?
ចន្លោះមិនឃើញ
ការយកកូន ឲ្យត្រូវនឹងឆ្នាំរបស់ខ្លួនត្រូវបានគេជឿថា អាចចម្រុងចម្រើនក្រុមគ្រួសារឱ្យរកស៊ីមានបាន និងមានសុភមង្គល។
តាមមហាសង្ក្រាន្ត តាក់តែងដោយលោក អ៊ឺម បូរិន្ទ នាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ លោកអ្នកជាឪពុកឬម្ដាយមានឆ្នាំកំណើតជាឆ្នាំវក គួរយកកូនប្រុស ស្រី កើតឆ្នាំដូចខាងក្រោម៖
-ឆ្នាំល្អ៖ ជូត ឆ្លូវ ថោះ រោង ម្សាញ់ វក កុរ -ឆ្នាំមធ្យម ៖ ខាល មមែ -ឆ្នាំមិនល្អ ៖ មមី រកា ច
រូបតំណាង
-ជូត៖ ឆ្នាំស្វាមានសមត្ថភាពខ្ពស់ ក្នុងការចិញ្ចឹមបីបាច់ឆ្នាំកណ្តុរ -ឆ្លូវ៖ ឆ្នាំគោ ចេះគោរពប្រណិប័តន៍ឆ្នាំស្វាណាស់ គឺចេះស្ដាប់ដំបូន្មានគ្រប់បែបយ៉ាង -ខាល៖ ឆ្នាំស្វាពូកែធ្វើការងារ រីឯឆ្នាំខ្លាមានឆន្ទៈមុះមុត ហេតុនេះហើយត្រូវចេះអត់អោនឱ្យគ្នាទៅវិញទៅមក។ -ថោះ៖ ល្អប្រសើរណាស់ អាចនាំជោគវាសនាល្អទៅវិញទៅមក -រោង៖ ទាំងអស់គ្នាពោរពេញទៅដោយជំនឿជឿទុកចិត្តពិតជាមានការសាមគ្គីគ្នាល្អ -ម្សាញ់៖ ទាំងអស់គ្នាខិតខំប្រឹងប្រែងប្រកបការងារអាចជួយទំនុកបម្រុងគ្នាទៅវិញទៅមក -មមី៖ ឆ្នាំសេះចូលចិត្តធ្វើជាអ្នកឈ្លាសវៃតែទៅមិនរួចនឹងឆ្នាំស្វា ហេតុនេះហើយទើបមានការប៉ះទង្គិចគ្នាជារឿយៗ។
រូបតំណាង
-មមែ៖ ឆ្នាំពពែមានភក្ដីភាព ប៉ុន្តែឆ្នាំវកដូចជារប៉ិលរប៉ូចបន្តិច -វក៖ ទាំងអស់គ្នាសុទ្ធតែមានគំនិតប្លែកៗពីគ្នា ហេតុនេះហើយជីវភាពរស់នៅ គឺពោរពេញទៅដោយបរិយាកាសសប្បាយរីករាយ -រកា៖ ឆ្នាំស្វាមើលស្រាលឆ្នាំមាន់ ដែលធ្វើឲ្យឆ្នាំមាន់បាត់បង់នូវជំនឿ ជឿទុកចិត្តខ្លួនឯង -ច៖ អត្តចរិតដ៏ម៉ឺងម៉ាត់របស់ឆ្នាំឆ្កែ គឺពិតជាមិនអាចទ្រាំទ្របាននូវកលល្បិចដ៍សប្យូរបែបរបស់ឪពុក ម្ដាយជាឆ្នាំស្វានោះឡើយ។ -កុរ៖ ឆ្នាំស្វាស្រលាញ់ឆ្នាំជ្រូកណាស់ ព្រមទាំងបានបង្ហាត់បង្ហាញនូវភាពឈ្លាសវៃឲ្យដល់ឆ្នាំជ្រូក ទៀតផង។
សូមអាន៖ ទំនាយជោគជតារាសីប្រចាំឆ្នាំ របស់អ្នកក្នុងឆ្នាំវក
សូមអាន៖ ទំនាយជោគជតារាសីប្រចាំឆ្នាំ របស់អ្នកក្នុងឆ្នាំវក (ត)
អត្ថបទ៖ លឹម សុនា