Black Eyed Peas មូល​គ្នា​វិញ​ ​ត្រៀម​ចេញ​អាល់ប៊ុម​​ថ្មី ក្រោយ​បាត់​មុខ​៥​ឆ្នាំ

  • 2016-04-08 17:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ល្បី​​ Black Eyed Peas ដែល​មាន​សមាជិក​៤​នាក់​គឺ Will.i.am , Fergie, apl.de.ap និង​Taboo​នឹង​ត្រលប់​​ចូល​ច្រៀង​​រួម​គ្នា​ក្នុង​​ស្ទូឌីយោ​វិញ ដើម្បី​ត្រៀម​ចេញ​អាល់ប៊ុម​ដំបូង​ ចាប់​តាំង​ពី​ពួក​គេ​ចេញ​អាល់ប៊ុម​ចុងក្រោយ​នៅ​ឆ្នាំ​២០១០។

 

 

​ទាក់ទង​នឹង​រឿង​នេះ Will.i.amបាន​ប្រាប់​ FM ថា​៖"Black Eyed Peas នឹង​វិល​​មក​ចម្រៀង​ជាមួយ​គ្នា​ម្ដង​ទៀត។ វា​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​ធ្លាប់​និយាយ​ថា​ ពួក​យើង​នឹង​​ធ្វើ​ឲ្យ​ Black Eyed Peas​បាក់បែក​ទៅណាឡើយ​"។ ក្រុម​ចម្រៀង​អាមេរិក​ដ៏​ល្បី​មួយ​នេះ​បាន​ចេញ​អាល់ប៊ុម​ដំបូង​កាល​ពី​ឆ្នាំ​១៩៩៨ នឹង​បាន​ក្លាយ​ជា​អាល់ប៊ុម​ចម្រៀង​ដែល​លក់​ដាច់​ជាង​គេ​នា​ពេល​នោះ។

 

អាល់ប៊ុម​​ចុងក្រោយ​របស់ Black Eyed Peas ​គឺ​ចំណងជើង​ថា “The Beginning” ដែល​ជា​អាល់ប៊ុម​ទី​៦​ ហើយ​​ចម្រៀង​ចុងក្រោយ​ដែល​ពួក​គេ​បាន​ចេញ​ជា​វីដេអូ​នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​​មាន​ដូច​ជា “Just Can't Get Enough” និង”Don't Stop The Party”៕

 

 

 

ប្រិយមិត្ត​យល់​យ៉ាងណា​សម្រាប់​ការ​មក​វិញ​របស់ Black Eyed Peas?​​​

 

ចុចអាន៖Leonardo អាច​នឹង​មិន​អាច​​ចូល​ប្រទេស​ឥណ្ឌូណេស៊ីរហូត​ ដោយ​សារ…

 

ប្រែសម្រួល​៖ ហេង សុធារិទ្ធិ ប្រភព៖ mirror

អត្ថបទថ្មី