១០កន្លែងស្អាតៗនៅសិង្ហបុរី ទាក់ទាញភ្ញៀវទេសចរច្រើនជាងគេបំផុត
- 2016-04-08 20:28:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០កន្លែងស្អាតៗនៅសិង្ហបុរី ទាក់ទាញភ្ញៀវទេសចរច្រើនជាងគេបំផុត
ចន្លោះមិនឃើញ
សិង្ហបុរីជាប្រទេសដ៏អស្ចារ្យមួយក្នុងចំណោមប្រទេសទាំងអស់ក្នុងលោក ដែលមានស្តង់ដាររស់នៅរបស់ប្រជាជនទាន់សម័យជឿនលឿន ឯវប្បធម៌មានការលាយបញ្ចូលគ្នារវាងជនជាតិអាស៊ី និងអឺរ៉ុប។
បើភ្ញៀវទេសចរ ដើរគយគន់ក្នុងទីក្រុងគេនឹងឃើញអគារសម័យអាណានិគម អមជាមួយផ្សារអាយុកាលរាប់សតវត្សទៀតផង។ ទីក្រុងដ៏ទំនើបនេះតែងតែស្វាគមន៍ភ្ញៀវ ទេសចរឲ្យទៅលេងច្រើនសន្ធឹកសន្ធាប់នាឱកាសពិធីបុណ្យគ្រិស្ដស្មាស់ ចូលឆ្នាំសកល ឆ្នាំចិន។ បន្ថែមពិធីបុណ្យទាំងនេះក៏មានបុណ្យចូលឆ្នាំខ្មែរ ថៃ ឡាវ និងមីយ៉ាន់ម៉ា ដែលធ្វើក្នុងថ្ងៃជាមួយគ្នា ក៏មានអ្នកមានជីវភាពធូរធារទៅលេងដែរ។ ឥឡូវនេះមកស្គាល់តំបន់ទេសចរណ៍ទាំង ១០កន្លែង ដែលពេញនិយមបំផុតក្នុងប្រទេសដ៏តូចនេះ ទាំងអស់គ្នា៖
១០. មជ្ឈមណ្ឌលកម្សាន្ត Marina Bay Sands
កន្លែងកម្សាន្ត Marina Bay Sand ត្រូវបានគេចំណាយប្រាក់សាងសង់ប្រមាណ ៥,៧ពាន់លានដុល្លារ ដែលជាអគារថ្លៃជាងគេបំផុតក្នុងលោក និងបានបើកដំណើរការក្នុងឆ្នាំ ២០១០។ ក្នុងបរិវេណនេះមានសណ្ឋាគារប្រណិតមួយ ភោជនីយដ្ឋាន ហាងលក់ដូរ និងមជ្ឈមណ្ឌលសន្និបាតធំបំផុតមួយនៅអាស៊ី។
៩. កន្ត្រកវិល Singapore Flyer
កន្ត្រកវិលយក្សនេះបើកដំណើរក្នុងឆ្នាំ ២០០៨ ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតក្នុងលោកគឺ ១៦៥ម៉ែត្រ ស្ថិតក្នុងមជ្ឈមណ្ឌលកម្សាន្ត Marina Bay។
៨. វិហារចិន Buddha Tooth Relic
វិហារនេះជាកន្លែងតម្កល់ធ្មេញព្រះពុទ្ធ មានទីតាំងនៅ Chinatown។
៧. សួនសត្វពេលរាត្រី Night Safari
Night Safari បើកដំណើរការក្នុងឆ្នាំ ១៩៨៤ និងមានប្រភេទសត្វព្រៃជាច្រើនបង្ហាញខ្លួនពេលយប់។
៦. សួន Singapore Botanic Gardens
សួននេះមានចិញ្ចឹមសត្វ និងដាំផ្កាជាង ៦ម៉ឺនប្រភេទ។
៥. សួន Gardens by the Bay
វាត្រូវបានសាងសង់ឡើង ដើម្បីបញ្ជាក់ថាជាកន្លែងនៅចំកណ្ដាលប្រទេសសិង្ហបុរី។ សួនដ៏ធំនេះមានសួនតូចៗចំនួន ៣ក្នុងបរិវេណនេះគឺ Bay Central, Bay East និង Bay South ។ សំណង់រាងដើមឈើនេះមានកម្ពស់ដល់ទៅ ៥០ម៉ែត្រ។
៤. សួន Merlion Park
៣. មជ្ឈមណ្ឌលកម្សាន្ត Clarke Quay នៅតាមទន្លេ Singapore River
២. មជ្ឈមណ្ឌលកម្សាន្ត Sentosa
១. សួនកម្សាន្ត Universal Studios
ចុចអាន៖ ៥កន្លែងដ៏ទាក់ទាញនៅម៉ាឡេស៊ី និងសិង្ហបុរី ខ្មែរនិយមទៅកម្សាន្តជាងគេ
ចុចអាន៖ វិចិត្រករល្បីសិង្ហបុរីយកគ្រាប់ខ្សាច់គូររូបអង្គរវត្តគួរឲ្យស្ញប់ស្ញែង
ចុចអាន៖ រូបសាច់ដុំដ៏សង្ហា១០សន្លឹក របស់ម៉ូដែលសិង្ហបុរី Jason Chee
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ Touropia