ប្រជុំរឿងអាម៉ាស់មិនអាចបំភ្លេចបានក្នុងឆាកជីវិតតារាល្បី
- 2014-10-26 21:56:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជុំរឿងអាម៉ាស់មិនអាចបំភ្លេចបានក្នុងឆាកជីវិតតារាល្បី
ចន្លោះមិនឃើញ
បើទោះជាតារាល្បីពូកែសម្ដែង ពូកែធ្វើពុតមុខទស្សនិកជនយ៉ាងណាក៏ដោយ ប៉ុន្តែកំហុសឆ្គងចៃដន្យមួយចំនួនបានធ្វើឲ្យពួកគេមានភាពខ្មាសអៀនមិនអាចបំភ្លេចបានក្នុងមួយជីវិតរបស់ពួកគេ។ ដូចជាតារាទាំង ៧ដួងខាងក្រោមនេះ សុទ្ធតែបានជួបបទពិសោធន៍បែបនេះ។
១. Madonna
នៅក្នុងការប្រគំតន្ត្រី Super Bowl Show កាលពីឆ្នាំ២០១២ កំពូលតារាចម្រៀងប៉ុបអាមេរិក Madonna បានភ្លាត់ជើងដួលផ្កាប់មុខ នៅមុខទស្សនិកជនជាច្រើននាក់។ បើទោះជាបានងើបឡើងវិញភ្លាមៗ ប៉ុន្តែនាងនៅតែមានអារម្មណ៍ខ្មាសអៀន មិនអាចសម្ដែងបានល្អរយៈពេលពីរបីនាទីនៅលើឆាក។
២. Zac Efron
ចូលរួមក្នុងកម្មវិធីសម្ពោធខ្សែភាពយន្ត "Lorax” ដែលខ្លួនបានសម្ដែងកាលពីឆ្នាំ២០១២ តារាសម្ដែង Zac Efron បានជ្រុះស្រោមអនាម័យយ៉ាងច្បាស់ក្រឡែតចេញពីហោប៉ៅនៅពេលកំពុងស្វាគមន៍គោរពអ្នកគាំទ្រ។ ដោយមានអារម្មណ៍ខ្មាសអៀន Efron ញញឹមតិចៗ និងឱនរើសរបស់នោះទុកវិញ ហើយក៏ពាក់វ៉ែនតាដើម្បីចូលរួមកម្មវិធីជាបន្ត។
៣. Christina Aguilera
នៅខែមករា ឆ្នាំ២០១២ តារាចម្រៀង Christina Aguilera បានសម្ដែងក្នុងពិធីបុណ្យសពរបស់តារាចម្រៀង Etta James ខណៈមានទឹកពណ៌ក្រហមៗហូរចេញពីជើងរបស់នាង។ Aguilera នៅតែបន្តច្រៀង ប៉ុន្តែគេឃើញនាងព្យាយាមលើកជើងជូតទឹកនោះចេញជាច្រើនដងមុនពេលសម្ដែងចប់។ សារព័ត៌មាននានាបាននិយាយថា ទឹកនោះគឺជា Spray ដែលនាងបាញ់ឲ្យស្បែកខ្មៅ ប៉ុន្តែវាមានបញ្ហា ទើបហូរចេញមកដូច្នេះ។
៤. Fergie
នៅក្នុងការប្រគំតន្ត្រីក្រុមចម្រៀង Black-Eyed Peas ក្នុងទីក្រុង San Diego កាលពីឆ្នាំ២០០៥ កន្លងទៅ សមាជិកនារីតែម្នាក់ គឺតារាចម្រៀង Fergie បានលេចនោមលើឆាកនៅពេលកំពុងសម្ដែងបទ "Let's Get It Started”។ បើទោះជាអ្នកនាំពាក្យបានបដិសេធជាច្រើនដងចំពោះអ្វីដែលកើតឡើង ប៉ុន្តែចុងក្រោយ Fergie ក៏បាននិយាយដោយខ្លួនឯងថា នាងបានផឹកទឹក២កែវមុនឡើងសម្ដែង និងមិនបានចូលបន្ទប់ទឹកនោះទេ។ លុះពេលរាំលោតលើឆាកខ្លាំងពេកក៏មានរឿងបែបនេះតែម្ដងទៅ។
៥. Justin Bieber
នៅយប់ដំបូងនៃការប្រគំតន្ត្រីទេសចរណ៍របស់តារាចម្រៀង Justin Bieber កាលពីខែកញ្ញា ឆ្នាំ២០១២ តារាចម្រៀងរូបនេះបានធ្វើឲ្យទស្សនិកជនរបស់ខ្លួនជ្រួលច្របល់ ខណៈសម្ដែងសុខៗស្រាប់តែក្អួតនៅលើឆាក។ ក្រោយមកមិនបានប៉ុន្មានផង តារារូបនោះក៏រត់ទៅខាងក្រោយឆាកបាត់នៅពេលការសម្ដែងមិនទាន់បញ្ចប់។ បន្ទាប់ពីសុំទោសទស្សនិកជន Justin Bieber ក៏បានបន្តសម្ដែងធម្មតាលុះចប់កម្មវិធី។ នៅថ្ងៃបន្ទាប់ តារារូបនេះក៏បានប្រាប់ថាគេមិនស្រួលខ្លួនដោយសារតែផឹកទឹកដោះគោច្រើនពេក និងបានញ៉ាំ Pasta ទៀតមុនពេលឡើងសម្ដែង។
៦. Katy Perry
នៅពេលកំពុងសម្ដែងបទ "I Kissed a Girl" ក្នុងកម្មវិធី MTV Latin America Awards តារាចម្រៀង Katy Perry បានប្រឡាក់ខ្លួនឯងជាមួយនំខេកពណ៌ផ្កាឈូកដ៏ធំដើម្បីឲ្យការសម្ដែងរបស់នាងកាន់តែទាក់ទាញ។ តែអ្វីដែលធ្វើឲ្យនាងខ្មាសគេនោះគឺថា ក្រោយពីមាននំខេកជាប់ខ្លួន នាងក៏រអិលដួល ក្រោកមិនរួចមួយដងជាពីរដងនៅលើឆាក។
៧. Janet Jackson
រឿងដ៏អាម៉ាស់បំផុតក្នុងប្រវត្តិសាស្ត្រនៃការសម្ដែងតាមទូរទស្សន៍ គឺនៅពេលដែល តារាចម្រៀង Janet Jackson និង Justin Timberlake ឡើងសម្ដែងជាមួយគ្នាក្នុងកម្មវិធី Super Bowl កាលពីឆ្នាំ២០០៤។ Timberlake បានចាប់ហែកផ្នែកខ្លះនៃអាវរបស់ Jackson តែក៏ជ្រុលដៃ ធ្វើឲ្យសុដន់របស់នាង ទាំងមូលលេចលើឆាក។ រឿងដ៏អាម៉ាសនេះបានក្លាយជាប្រធានបទក្ដៅលើសារព័ត៌មានជុំវិញពិភពលោក ហើយអាជីពរបស់ Janet Jackson ក៏ចាប់ផ្ដើមមានការរង្គោះរង្គើតាំងពីពេលនោះមក ៕
អានអត្ថបទ៖ Justin Bieber ត្រូវ Mayweather ដេញវាយឡើងទ្រោម ហើយចាក់សំរាមដាក់ទៀត!
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖therichest