ម្ដាយ​បាញ់​កម្ទេច​ទូរសព្ទ​ iPhone របស់​កូន​ ព្រោះ​ញៀន​លេង​បណ្ដាញ​សង្គម​ពេក

  • 2016-04-12 17:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វីដេអូ​ខ្លី​មួយ​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​បណ្ដា​សារព័ត៌មាន​ រួម​ទាំង​អ្នក​លេង​អ៊ីនធឺណិត​ទាំង​ឡាយ​ ដោយ​វីដេអូ​នោះ​បង្ហាញ​ពី​សកម្មភាព​ម្ដាយ​​​បាញ់​កម្ទេច​ទូរសព្ទ​ iPhone របស់​កូន។

 

 

មុន​បាញ់​កម្ទេច​ម្ដាយ​មិន​ស្គាល់​អត្តសញ្ញាណ​រូប​នោះ​បាន​និយាយ​ថា​ ​គាត់​ធ្វើ​នេះ​ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​នឹង​ឥទ្ធិពល​ដែល​បណ្ដាញ​សង្គម​បាន​ជះ​ទៅ​លើ​កូន​របស់​គាត់។ ​បាញ់​កម្ទេច​ទូរសព្ទ​​ iPhone ​បាន​ពីរ​គ្រាប់​​ហើយ​នៅ​មិន​អស់​ចិត្ត​ ជា​ចុង​ក្រោយ​គាត់​ក៏​បាន​យក​​ញញួរ​មក​ដុំ​កម្ទេច​បំណែក​ដែល​សេស​សល់​ថែម​ទៀត​ ដើម្បី​ធានា​ថា​ទូរសព្ទ​នឹង​មិន​អាច​ប្រើ​ការ​បាន​ត​ទៀត៕ ​​​ ចុច​អាន៖ Xiaomi 5 យក​ឈ្នះ​ S7 Edge និង​ iPhone 6s ក្លាយ​ជា​ទូរសព្ទ​ល្បឿន​លឿន​ជាង​គេ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ BGR​​​​​​​​​​