សប្ដាហ៍​ដំបូង​ “The Jungle Book” រក​បាន​២៩០​លាន​ដុល្លារនិង​​ជាប់​កំណត់​ត្រា​​ទៀត

  • 2016-04-18 20:52:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ត “The Jungle Book” ដែល​សម្ដែង​ដោយ​មនុស្ស​ផ្ទាល់​អាច​រក​ចំណូល​បាន​ច្រើន​សឹង​មិន​ជឿ​​សម្រាប់​សប្ដាហ៍​បញ្ចាំង​ដំបូង ដោយ​រក​បាន​១០៣,៦​លាន​ដុល្លារ​នៅ​​អាមេរិក​និង​កាណាដា និង២៩០​លាន​ដុល្លារ​បើ​គិត​ពី​ចំណូល​ទូទាំង​​ពិភពលោក។ ​​​

 

 

​សម្រាប់​ចំណូល​ ១០៣,៦​លាន​ដុល្លារ​របស់​ភាពយន្ត​ដែល​មាន​ក្មេង​ប្រុស​ Neel Sethi សម្ដែង​ជា​តួ​អង្គ Mowgli បាន​ធ្វើ​ឲ្យ​ភាពយន្ត​នេះ​ជាប់​លេខ​២​​ក្នុង​ប្រវត្តិសាស្ត្រ​តារាង​ភាពយន្ត Boxoffice ​ជា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ក្នុង​សប្ដាហ៍​បញ្ចាំង​ដំបូង​ក្នុង​ខែ​មេសា ខណៈ "​​Furious 7” ដែល​បញ្ចាំង​ឆ្នាំ​មុន​ជាប់​លេខ​១ ដោយ​រក​បាន​១៤៧,២​លាន​ដុល្លារ។

 

“The Jungle Book”ក៏​ជាប់​លេខ​១ ជា​ភាពយន្ត​សម្រាប់​កុមារ​​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​ក្នុង​សប្ដាហ៍​បញ្ចាំង​ដំបូង​ក្នុង​ខែ​មេសា ដោយ​នៅ​ពី​លើ​ភាពយន្ត “Hop” ដែល​បញ្ចាំង​នៅ​ឆ្នាំ​២០១១។ បច្ចុប្បន្ន “The Jungle Book”កំពុង​ឈរ​លេខ​១​លើ​តារាង​ Boxoffice អាមេរិក ខណៈ​លេខ​២​បាន​ទៅ​លើ​រឿង​ "Barbershop: The Next Cut” រក​បាន​​២០​លាន​ដុល្លារ៕

 

ទស្សនា Trailerខាងក្រោម៖

 

 

ចុចអាន៖កុំកុំ លេច​មុខ​ក្នុង trailer វគ្គ​ថ្មី​របស់​កំពូល​ភាពយន្ត​ហូលីវូដ “Star Wars”

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព​៖ ew , boxoffice